Canadia Bank becomes an official member of the "Bakong" system

ធនាគារកាណាឌីយ៉ាមានក្ដីសោមនស្ស និងមោទកភាពក្នុងការប្រកាសថា ធនាគារយើងខ្ញុំ​បាន​ក្លាយ​ជា​​សមាជិក​ផ្លូវការ​រ​បស់​បាគង​​ដែលជាប្រព័ន្ធទូទាត់​​ប្រាក់​​ដ៏ទំនើប និងឆ្លាតវៃរបស់​ធនាគារជាតិនៃកម្ពុជា​ហើយ។ នេះគឺ​​ជាកិច្ចខិតខំប្រឹងប្រែង​របស់យើង​ក្នុង​ការចូលរួមចំណែក​ការធ្វើ​ទំនើបកម្ម​វិស័យធនាគារ និងហិរញ្ញវត្ថុនៅ​កម្ពុជាឱ្យកាន់​តែមាន​ប្រសិទ្ធភាព សុវត្ថិភាព និងភាពរហ័ស​ទៅ​ដល់​អតិថិជន​ក្នុង​ការធ្វើ​ប្រតិបត្តិការ​អន្តរធនាគារ និង​គ្រឹះស្ថានហិរញ្ញវត្ថុ​ដែល​ជាសមាជិក​របស់​បាគង​ដោយចំណាយ​កាន់តែតិចបំផុត និង​ចំណេញ​ពេលវេលា។

ជាមួយសមាជិកភាពនេះ លោកអ្នកអាចចុះឈ្មោះប្រើប្រាស់កម្មវិធីបាគងជាមួយធនាគារកាណាឌីយ៉ា និងរីករាយជាមួយសេវាកម្មដ៏សម្បូរបែបដូចជា៖

  • ផ្ទេរប្រាក់រវាងគណនីម្ចាស់តែមួយ (ពីគណនីបាគង ទៅគណនីធនាគារ ឬបញ្ច្រាសមកវិញ)
  • ផ្ទេរប្រាក់រវាងគណនីម្ចាស់ផ្សេងគ្នា (ពីគណនីបាគង ទៅគណនីបាគង ឬពីគណនីបាគង ទៅគណនីធនាគារ)
  • ដាក់ប្រាក់នៅបញ្ជរបេឡារបស់ធនាគារកាណាឌីយ៉ា ឬសមាជិក ឬភ្នាក់់ងារដៃគូផ្សេងទៀតរបស់បាគង ចូលក្នុងគណនីបាគង ឬចូលក្នុងគណនីធនាគារ
  • ដកប្រាក់ចេញពីគណនីបាគងនៅបញ្ជរបេឡារបស់ធនាគារកាណាឌីយ៉ា ឬសមាជិកឬភ្នាក់ងាររបស់បាគង
  • ពិនិត្យសមតុល្យគណនីរបស់អ្នក ជាប្រាក់រៀល និងប្រាក់ដុល្លារ
  • ប្រើប្រាស់ QR កូដ របស់អ្នកដើម្បីទិញទំនិញនៅតាមហាងនានាកាន់តែលឿន និងរហ័សជាងមុន
  • តាមដាននិងពិនិត្យលំហូរសាច់ប្រាក់ និងប្រតិបត្តិការលម្អិតរបស់អ្នកពេញដោយសុវត្ថិភាព

សូមចុចលើតំណភ្ជាប់ខាងក្រោមដើម្បីទាញយកកម្មវិធីបាគងឥឡូវនេះ រួចចុះឈ្មោះ និងធ្វើតាមការណែនាំ

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ៖ 023 969 222 / 023 868 222