ធនាគារ កាណាឌីយ៉ា ទទួលពានរង្វាន់ជា “ធនាគារដ៏រឹងមាំបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០១៩”

ធនាគារ កាណាឌីយ៉ា មានកិត្តិយស និងក្ដីសោមនស្សក្រៃលែងដែលបានទទួលពានរង្វាន់ជា “ធនាគារដ៏រឹងមាំបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០១៩” ពីស្ថាប័ន The Asian Banker នៅឯទីក្រុងឡុងដ៍។ ពានរង្វាន់ដ៏គួរឱ្យមោទកភាពនេះ សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះការចូលរួមចំណែកដ៏សកម្មពីបណ្ដាបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារ កាណាឌីយ៉ា ទាំង ៣ ២៦៦ រូប ទូទាំង៦០សាខា និងទីស្នាក់ការកណ្ដាលក្នុងប្រទេស និងថ្នាក់ដឹកនាំ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏ដូចជាសមាជិកក្រុមប្រឹក្សាភិបាលដែលតែងតែយកចិត្តទុកដាក់ និងណែនាំត្រួសត្រាយផ្លូវ រហូតយើងអាចសម្រេចបានពានរង្វាន់មួយនេះ។

មោទកភាពរបស់ធនាគារកាណាឌីយ៉ា

មោទកភាពរបស់កម្ពុជា

ធនាគារកាណាឌីយ៉ា ជាដៃគូដ៏ល្អបំផុតរបស់អ្នក!