ការផ្តល់ជូនពិសេសពីប័ណ្ណ UnionPay ធនាគារកាណាឌីយ៉ា

ចាប់ពីពេលនេះទៅ លោកអ្នកអាចចំណាយពេលមើលកុនជាមួយ​ក្រុមគ្រួសារ មិត្តភ័ក្ដិ និង​មនុស្សជា​ទី​ស្រលាញ់​បាន​កាន់​តែច្រើន និង​ចំណាយ​តិច​ជាងមុន។ រាល់​ពេលទិញ​សំបុត្រកុន​១​សន្លឹកនៅ​រោងភាពយន្ត Legend Cinema ដោយ​ប្រើកាត UnionPay (UPI) របស់ធនាគារ​កាណាឌីយ៉ា លោកអ្នក​​នឹងទទួលបាន​សំបុត្រ១​សន្លឹក​ទៀត​ដោយ​ឥត​គិតថ្លៃ នៅ​រៀង​រាល់​ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ​គ្រប់សា​ខា​របស់ Legend។

លក្ខខណ្ឌដើម្បីទទួលបានការផ្ដល់ជូននេះ៖

  • ទិញសំបុត្រកុនដោយប្រើកាត Union Payគ្រប់ប្រភេទរបស់ធនាគារកាណាឌីយ៉ានៅតែរោងកុន Legend Cinema ប៉ុណ្ណោះ
  • ប្រម៉ូសិននេះអាចប្រើបានចំពោះសំបុត្រទាំងប្រភេទ 2D និង 3D
  • ផ្ដល់ជូនតែសម្រាប់ការទិញសំបុត្រនៅថ្ងៃសុក្រ សៅរ៍ និងអាទិត្យប៉ុណ្ណោះ
  • ម្ចាស់កាតនីមួយៗអាចទិញនិងទទួលបានសំបុត្រថែមដោយឥតគិតថ្លៃ៣ដងក្នុងមួយសប្ដាហ៍ ពោលគឺក្នុងថ្ងៃទាំងបីខាងលើ
  • ចំនួនសំបុត្រដែលនឹងថែមជូនសម្រាប់ប្រូម៉ូសិននេះ គឺ៥០សន្លឹកក្នុងមួយថ្ងៃសម្រាប់ទីតាំងនីមួយៗរបស់ Legend Cinema
  • ធនាគារកាណាឌីយ៉ា និង UnionPay International សូមរក្សាសិទ្ធិពេញលេញក្នុងការលុបចោល ឬកែប្រែលក្ខខណ្ឌណាមួយនៃប្រូម៉ូសិននេះដោយមិនជូនដំណឹងជាមុន។

**ការផ្ដល់ជូននេះមានសុពលភាពរហូតដល់អស់សំបុត្រប្រូម៉ូសិន។

  • មិនទាន់មានកាត Union Pay មែនទេ? ដើម្បីក្លាយជាម្ចាស់កាត និងរីករាយ​ជាមួយ​ការផ្ដល់​ជូន​ដ៏​ពិសេសនេះ សូមទាក់ទង​មក​កាន់​បុគ្គលិក​របស់យើង​ខ្ញុំ​តាមរយៈ​លេខ 023 868 222 ឬ ទៅ​កាន់​សាខាធនាគារ​កាណាឌីយ៉ាណា​មួយ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។