គណនីសន្សំសម្រាប់អាពាហ៍ពិពាហ៍

បង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានដោយចាប់ផ្តើមសន្សំពីឥឡូវនេះ សម្រាប់ថ្ងៃដ៏សំខាន់របស់លោកអ្នក ! តើអ្នកឬសមាជិកក្នុងក្រុមគ្រួសាររបស់​អ្នក​មាន​គម្រោង​រៀប​អាពាហ៍ពិពាហ៍មែនទេ ? តើ​អ្នក​កំពុង​មាន​កង្វល់​អំពី​គម្រោង​ថវិកា​អាពាហ៍ពិពាហ៍​របស់​អ្នក​មែន​ទេ ? ចាប់​ពី​​ថ្ងៃ​នេះ​​តទៅ​​លោកអ្នក​មិន​ចាំ​បាច់​​ព្រួយ​​បារម្ភ​​ទៀត​​ទេ ដោយ​គ្រាន់​តែ​បើក​គណនី​សន្សំ​សម្រាប់​អាពាហ៍ពិពាហ៍ ជាមួយ​ធនាគារ​កាណាឌីយ៉ា​​ដែល​គណនី​សន្សំ​នេះ​បង្កើត​ឡើង​យ៉ាង​ពិសេស ដើម្បី​ជា​ជំនួយ​លើ​តម្រូវ​ការហិរញ្ញវត្ថុ​អោយ​កាន់​តែ​ប្រសើរ និងមានទំនុកចិត្ត​ក្នុង​ការរៀប​ចំ​ពិធី​អាពាហ៍ពិពាហ៍​របស់លោកអ្នកនាពេលខាងមុខ ។

លក្ខណៈពិសេស

  • រីករាយជាមួយអត្រាការប្រាក់ខ្ពស់ជាងគណនីសន្សំធម្មតារហូតដល់ ២.៨៨% ។
  • រីករាយជាមួយការបញ្ចុះតម្លៃសម្រាប់កន្លែងរៀបអាពាហ៍ពិពាហ៍នៅមជ្ឈមណ្ឌលសន្និបាត និង​ពិព័ណ៍​កោះពេជ្រ​ព្រម​ទំាង​ការ​បញ្ចុះ​តម្លៃ​ ពិសេស​ដទៃ​ទៀត​ក្នុង​កាណាឌីយ៉ា​គ្រុប​ក្នុង​ថ្ងៃអាពាហ៍ពិពាហ៍ ។
  • ផ្តល់ជូននូវអត្ថប្រយោជន៍រហូតដល់ ២,៩៩៩ដុល្លារ ពីគណនីសន្សំសម្រាប់អាពាហ៍ពិពាហ៍ ។
  • ផ្តល់ជូនកញ្ចប់ប្រាក់កម្ចីពិសេសសម្រាប់ទិញរថយន្តប្រើប្រាស់ផ្ទាល់ខ្លួន ។

លក្ខខណ្ឌ

  • បុគ្គលនៅលីវដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅអាចបើកគណនីនេះបាន ។
  • មាតាបិតា ឬអាណា​ព្យាបាល​ដែល​មាន​បំណង​ចង់​សន្សំ​សម្រាប់​ថ្ងៃ​អាពាហ៍​ពិពាហ៍​របស់​កូន​ពួកគាត់​អាច​បើក​គណនី​នេះ​បាន ។

បើកគណនីសន្សំសម្រាប់អាពាហ៍ពិពាហ៍នៅថ្ងៃនេះ

សូមមកកាន់សាខាធនាគារ​កាណាឌីយ៉ា​ដែលនៅជិតលោកអ្នក ដើម្បី​បំពេញ​ទម្រង់​ស្នើ​សុំបើក​គណនី ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ដូច​ខាង​ក្រោម៖

  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ។
  • ដាក់ប្រាក់បញ្ញើដំបូងយ៉ាងតិច ៥០០ដុល្លារ សម្រាប់បើកគណនី ។

សម្រាប់ព័ត៌មានបនែ្ថមដែលទាក់ទងទៅនឹង​គណនីសន្សំសម្រាប់អាពាហ៍ពិពាហ៍ សូម​ទាក់ទង​ទៅ​កាន់​សាខា​ណា​មួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទាក់ទង​មក​កាន់​លេខ (៨៥៥) ២៣ ៨៦៨ ២២២ ឬ​តាម​​រយៈ​អ៊ីម៉េល contact@canadiabank.com.kh