លិខិតធានា

ធនាគារកាណាឌីយ៉ា ក.អ អាច​ដើរ​តួនា​ទី​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អតិថិជន​នូវ​រាល់​ការ​ចេញ​នូវ​លិខិត​ធានា​ដូច​​ខាងក្រោម៖

  • លិខិតធានាប្រាក់កក់ធានាការដេញថ្លៃ
  • លិខិតប្រាក់កក់ធានាការអនុវត្តន៍កិច្ចសន្យា
  • លិខិតធានាលើការឃាត់ទុកសាច់ប្រាក់
  • លិខិតធានាបុរេប្រទាន
  • លិខិតធានាលើការទូទាត់

លិខិតឥណទាន

យើងខ្ញុំ​ធ្វើការ​ផ្តល់​ជូន​នូវ​កម្រិត នៃ​លិខិត​ឥណទាន​ ក្នុង​ការប្រើ​ប្រាស់​ ជា​លក្ខណៈពាណិជ្ជកម្ម ឬ បុគ្គល​សម្រាប់​រយៈ​ពេល​ពេញ​មួយឆ្នាំ(អាចមានករណីលើកលែង) ។ កម្រិត​លិខិត​ឥណទាន​នេះ​អាច​ប្រើ ជា​ឯកសារ នៃការនាំចូល និង​ការ​នាំ​ចេញ ព្រម​ទាំង​សម្រាប់​ការទ្រទ្រង់​ ជា​ឥណទាន​ហិរញ្ញ​ប្បទាន​ពាណិជ្ជកម្ម ។

ហិរញ្ញប្បទានពាណិជ្ជកម្ម

ឥណទាន​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម ជា​ឥណទាន​រយៈ​ពេល​ខ្លី​ដែល​ប្រើប្រាស់​សម្រាប់​ធ្វើ​ការ​ទូទាត់​រាល់​លិខិត​ឥណទាន នៃការ​នាំ​ចូល​ទំនិញ​របស់​អតិថិជន ។ ឥណទាន​នេះ​តម្រូវ​ឲ្យ​មាន​ការ​ទូទាត់​សង​ការប្រាក់​រៀង​រាល់​ខែ(មិនលើសពី ៣ខែ) ទៅ​តាម​កាល​បរិច្ឆេទ​ដែល​បាន​កំណត់ ឬ នៅ​ក្នុង​កំឡុង​ពេល​ដែល​ថ្លៃ​ទំនិញ​ត្រូវបាន​ធ្វើការ​ទូទាត់​រួចរាល់ ។

វិក័យប័ត្រអប្បហារ

ផលិតផល​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ថ្មី​នេះ​ត្រូវបាន​ផ្តល់​ជូនអតិថិជន​នូវ​ជម្រើស និង​ភាព​បត់​បែន​កាន់​តែ​ប្រសើរ​ជាង​មុន ក្នុង​ការ​បំពេញ​នូវ​តម្រូវ​ការហិរញ្ញវត្ថុ នៃ​អាជីវ​កម្ម​របស់​អតិថិជន ។ ផលិតផល​នេះ​ត្រូវបាន​បងើ្កត​ឡើង ដើម្បី​ផ្តល់​ជូន​អតិថិជន ក្នុង​ការប្រើប្រាស់​ទូទាត់​វិក័យ​ប័ត្រ​ជំពាក់ និង​តម្រូវ​ឲ្យ​មាន​ការ​ទូទាត់​មក​ធនាគារ​វិញ​នៅ​រៀង​រាល់​ពេល​កំណត់​ នៃការទូទាត់​វិក័យប័ត្រ​ដោយ​មិន​លើស​ពី​រយៈ​ពេល ៦ខែ ។

វិក័យប័ត្របញ្ជារទិញ

ធនាគារបាន​ផ្តល់​ជូន​ជម្រើស ជា​ច្រើន​សំរាប់​ផលិត​ផល​ហរិញ្ញប្បទាន​ពាណិជ្ជកម្ម​ដែល​ផ្តល់​ជូន​នូវ​កម្ចី​ឥណទាន សំរាប់​ការទូទាត់​ទៅ​លើ​វិក័យប័ត្រ​បញ្ជារ​ទិញ​របស់​អតិថិជន ។ ប្រភេទ​ឥណទាន​នេះ គឺ​អាច​ប្រើប្រាស់​បាន​សំរាប់​អតិថិជន​ថ្មី និង​​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​សេវាជា​មួយ​ធនាគារ​ស្រាប់ ។ រាល់ការ​បញ្ចេញ​ឥណទាន​ម្តងៗ គឺ​មានរយៈ​ពេល​រហូត​ដល់ ៣ខែ ទើប​ធ្វើការ​ទូទាត់​មក​ធនាគារ​វិញ ។