ឥណទាននិស្សិត


ឥណទាននិស្សិត គឺជាគម្រោងផ្តល់ឥណទានដែលស្របទៅតាម​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល និងធនាគារជាតិ​នៃ​កម្ពុជា ក្នុង​គោលបំណង​ជួយ​ដល់​និស្សិត​ដែល​ត្រូវការ​ជំនួយផ្នែក ហិរញ្ញវត្ថុ សម្រាប់បង់​ថ្លៃសាលា​ក្នុង​អំឡុង​ពេលសិក្សា ។

លក្ខខណ្ឌឥណទាន៖

  • មិនចាំបាច់មានទ្រព្យធានា
  • ទំហំឥណទាន
    • ថ្នាក់បរិញ្ញាប័ត្រ៖ ២,៤០០,០០០រៀល (៦០០ដុល្លារ)
    • ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់៖ ៥,០០០,០០០រៀល (១,២៥០ដុល្លារ)
    • ថ្នាក់សិក្សាឯកទេស៖ ៦,០០០,០០០រៀល (១,៥០០ដុល្លារ)
  • រយៈពេលបង់សងរហូតដល់ ៦ឆ្នាំ (៧២ខែ)
  • អត្រាការប្រាក់ត្រឹមតែ ០.៧៩% ក្នុងមួយខែ
  • បង់ផ្តាច់ឥណទានមុនកំណត់ដោយឥតគិតកម្រៃសេវា
  • មិនមានកម្រៃសេវាលើការស្នើសុំ
  • ប្រភេទរូបិយប័ណ្ណជាប្រាក់រៀល

សិទ្ធិទទួលបាន៖

  • ជនជាតិខ្មែរ
  • មានឪពុកម្តាយ ឬអាណាព្យាបាលជាអ្នកធានាលើឥណទាន
  • បានបញ្ចប់ថ្នាក់មូលដ្ឋានរួចរាល់

ឯកសារតម្រូវ៖

  • អត្តសញ្ញាណប័ណ្ណ / លិខិតឆ្លងដែន / សំបុត្រកំណើត
  • សៀវភៅគ្រួសារ / សៀវភៅស្នាក់នៅ / លិខិតបញ្ជាក់ទីលំនៅ
  • ព្រឹត្តិបត្រពិន្ទុ
  • លិខិតចុះឈ្មោះចូលរៀន និងលិខិតដែលពាក់ព័ន្ធលើចំនួនសរុបនៃថ្លៃសិក្សាដែលចេញដោយ សាកលវិទ្យាល័យ ឬវិទ្យាស្ថាន
  • លិខិតបញ្ជាក់ពីអត្តចរិកលក្ខណៈរបស់និសិត្ស ចេញដោយសាកលវិទ្យាល័យ ឬវិទ្យាស្ថាន

សំរាប់ព័ត៌មានបន្ថែម សូមលោកអ្នកទំនាក់ទំនងមកកាន់ធនាគារកាណាឌីយ៉ា​ ក.អ យើងខ្ញុំតាម​រយៈ៖
០២៣ ៨៦៨ ២២២ ឬទំនាក់ទំនងមកកាន់មន្រ្តីប្រឹក្សាឥណទានតាមរយៈលេខ៖ ០៧១ ៣៣៣ ៦២៥៦/ ៤៩៥៧/ ០១១១/ ០១៥៦/ ០១១២/ ៩៤៣៨/ ៩៤៣៦