ស្តារ កាត

ក្រុម​ហ៊ុន ឈេហ្វ​រ៉ន (ខេមបូឌា) លី​មីត​ធីត​​ក្នុង​​ភាព​ជា​​ដៃ​គូ​​ជា​​មួយ​​ធ​នា​គារ​ កា​ណា​ឌី​យ៉ា​ សូម​​ណែ​​នាំ​​មក​​ជូន​​ជា​​មួយ​​ប័ណ្ណ​ ស្តារ កាត ។ ប្រ​ព័ន្ធ​​នៃ​​ការ​​ប្រើ​ប្រាស់​​ប័ណ្ណ​​នេះ​​ត្រូវ​បាន​​បង្កើត​​ឡើង​ ក្នុង​​គោល​​បំ​ណង​​ផ្តល់​​ដល់​​អ្នក​​នូវ​​ការ​ទូ​ទាត់​​ចំ​ណាយ​​ប្រ​កប​​ដោយ​​ភាព​​រលូន​ និង​​ងាយ​​ស្រួល​​បំ​ផុត​​គ្រប់​​ពេល​វេលា​​ដែល​​អ្នក​​ត្រូវ​ការ​ ។

ស្តារ កាត ផ្តល់​នូវ​ភាព​ងាយ​ស្រួល​ និង​មាន​ប្រ​សិទ្ធិ​ភាព​​ខ្ពស់​​បំ​ផុត​​សម្រាប់​​​គ្រប់​គ្រង​​ការ​ចំ​ណាយ​ លើ​​មធ្យោ​បាយ​​ដឹក​​ជញ្ជូន​​របស់​អ្នក​ ដោយ​​សារ​​វា​​អាច​បំរើ​ក្នុង​​លក្ខ​ណៈ​​​ជា​​ប័ណ្ណ​ចាក់​​ប្រេង​​ឥន្ធ​នៈ​កាល់​តិច​ ដែល​​អនុ​ញ្ញាតិ​​អោយ​​អ្នក​​ជាវ​​ប្រេង​ឥន្ធ​នៈ​កាល់​​តិច​​ដែល​​មាន​​គុណ​ភាព​​ខ្ពស់​​ផ្តល់​​ថាម​ពល​​លាង​​សម្អាត​ Techron® នៅ​​តាម​​បណ្តា​ស្ថា​នីយ៍​​ប្រេង​​ឥន្ធ​នៈ​កាល់​​តិច​​​ដែល​​អ្នក​​ចូល​ចិត្ត​​ដោយ​​មិន​​ចាំ​​បាច់​​ប្រើ​​សាច់​​ប្រាក់​​សុទ្ធ ​។​ រាល់​​ការ​ជាវ​​របស់​​លោក​អ្នក​ និង​​ត្រូវ​​​បាន​​កាត់​​ចេញ​ពី​​គណ​នី​​ក្នុង​​ធនា​គារ​​របស់​​អ្នក​​ដោយ​​ស្វ័យ​​ប្រ​វត្តិ​ ដែល​​ធ្វើ​​អោយ​​ការ​​ទូ​ទាត់​​របស់​​អ្នក​​គ្មាន​​ភាព​​ស៊ាំ​ញ៉ាំ​ និង​​ងាយ​ស្រួល ​។

សិទ្ធិក្នុងការទទួលយកប័ណ្ណ

រាល់​អតិ​ថិ​ជន​របស់​ធនា​គារ​កា​ណា​ឌី​យ៉ា​ ដែល​​មាន​ទឹក​ប្រាក់​យ៉ាង​តិច​ ៥០​ដុល្លា​​អា​មេ​រិក​ តំ​កល់​​ក្នុង​​គណ​នី​សន្សំ​ គណ​នី​ចរន្ត​ ឬគណ​នី Overdraft សុទ្ធ​​តែ​​មាន​​សិទ្ធិ​​ស្នើ​​សុំ​ប័ណ្ណ​ ស្តារ កាត នេះ​បាន​ទាំង​អស់​ ។

ទទួលស្គាល់យ៉ាងទូលំទូលាយ

ស្តារ កាត ត្រូវ​បាន​ទ​ទួល​ស្គាល់​នៅ​គ្រប់​ស្ថា​នីយ៍​ប្រេង​ឥន្ធ​នៈ​កាល់​តិច​ដែល​មាន​ទី​តាំង​នៅ​ភ្នំ​ពេញ​ និង​ខេត្ត​សៀម​រាប​ ។

អត្ថប្រយោជន៍

  • ទទួលស្គាល់នៅគ្រប់បណ្តាញស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច
  • មិន​ចាំ​បាច់​មាន​សាច់​ប្រាក់​ មិន​ចាំ​បាច់​ប្រើ​ Petty Cash និង​មិន​ចាំ​បាច់​ប្រើ​វិ​ក័យ​ប័ត្រ
  • បន្ថែម​នូវ​លេខ​កូដ​សម្ងាត់​ ដើ​ម្បី​ទប់​ស្កាត់​ការ​ក្លែង​បន្លំ​ ​និង​រំ​លោភ​លើ​​ការ​​ប្រើ​ប្រាស់​​ដែល​​អាច​​កើត​​មាន​​ឡើង​
  • ទទួលបានរបាយការណ៍លំអិតស្តីពីការចំណាយ ក្នុងគណនី
  • មិនគិតថ្លៃសេវាប្រចាំឆ្នាំ

សំនួរ និងចំលើយទាក់ទង-កាល់តិក ស្តារ កាត

អ្នកអាចទទួលវានៅ ទីនេះ

ខិត្តប័ណ្ណផ្សព្វផ្សាយ ស្តារ កាត

អ្នកអាចទទួលវានៅ ទីនេះ

ពាក្យស្នើសុំ ស្តារ កាត

អ្នកអាចទទួលវានៅ ទីនេះ

របៀបស្នើសុំធ្វើប័ណ្ណ ស្តារ កាត

  • បំ​ពេញ​ទំ​រង់​បែប​បទ​ស្នើ​សុំ​ប័ណ្ណ​ ស្តារ កាត ដែល​អាច​រក​បាន​នៅ​តាម​បណ្តា​ស្ថា​នីយ៍​ប្រេង​ឥន្ធ​នៈ​ កាល់​តិច​ ឬ​សា​ខា​​ធនា​គារ​កា​ណា​ឌី​យ៉ា​​រួច​​ដាក់​​ពាក្យ​​ស្នើ​​សុំ​​នេះ​​នៅ​​សា​ខា​ណា​​មួយ​ នៃ​ធ​នា​គារ​កា​ណា​ឌី​យ៉ា ។
  • តម្កល់​សាច់​ប្រាក់​​​ចំ​នួន​យ៉ាង​តិច​ ៥០​ដុ​ល្លារ​ នៅ​ក្នុង​គណ​​នី​​សន្សំ​ គណ​នី​ចរន្ត​ ឬ​គណ​នី​ Over​draft ។
  • ពេល​ធ​នា​គារ​អនុ​ម័ត​យល់​ព្រម​អោយ​ចេញ​ប័ណ្ណ​ភ្លាម​ អ្នក​តំ​ណាង​​ផ្នែក​​សេ​វា​កម្ម​​អតិ​ថិ​ជន​​នឹង​​ធ្វើ​ការ​ទំ​នាក់​ទំ​នង​ និង​​ផ្តល់​​ជូន​​នូវ​​ប័ណ្ណ​ ស្តារ កាត ជា​មួយ​នឹង​លេខ​កូដ​សំ​ងាត់​ ដែល​​អាច​​អោយ​​អ្នក​ចូល​​ទៅ​កាន់​​គណ​នី​​របស់​អ្នក​​បាន​​តាម​​រយៈ​​ម៉ា​ស៊ីន​ អេ ធី អឹម ។
  • ដំ​ណើរ​ការ​នៃ​ការ​ធ្វើ​ប័ណ្ណ​មាន​រយៈ​ពេល​ ៣ ថ្ងៃ ។

របៀបប្រើប័ណ្ណ ស្តារ កាត

  • លោក​អ្នក​គ្រាន់​តែ​បង្ហាញ​ Caltex StarCard រ​បស់​អ្នក​នៅ​តាម​ស្ថា​នីយ៍​ប្រេង​ឥន្ធ​នៈ​​កាល់​តិច​​មុន​​នឹង​​ធ្វើ​​​ការ​ជាវ​​ប្រេង​​ឥន្ធ​នៈ​ ព្រម​ទាំង​ប្រាប់​​អ្នកគិតលុយ​នូវ​​បរិ​មាណ​​ដែល​​លោក​អ្នក​​ត្រូវ​ការ​​​ជាវ​​ប៉ុណ្ណោះ ​​។​
  • អ្នកគិតលុយ​នឹង​ធ្វើ​ការ​ឆូត​ ស្តារ កាត រ​បស់​អ្នក​លើ​ម៉ា​ស៊ីន​ឆូត​កាត​ (EDC terminal) ដើម្បី​ធ្វើ​ការ​ទូ​ទាត់​​​ប្រាក់​។ បន្ទាប់​មក​ អ្នកគិតលុយ​នឹង​​ស្នើ​សុំ​​អោយ​​អតិ​ថិ​ជន​​ធ្វើ​ការ​​បញ្ចូល​​លេខ​​សម្ងាត់​​រ​បស់​​គេ ​។​ ពេល​​ធ​នា​​គារ​​អនុ​ម័ត​​យល់​​ព្រម​​ហើយ​ អ្នកគិតលុយ​នឹង​​ស្នើ​សុំ​​អតិ​ថិ​ជន​​ចុះ​​ហត្ថ​លេ​ខា​​លើ​ Sales Slip ដែល​បាន​ ព្រីនចេញ (Bank’s Copy) ។
  • ការ​ជាវ​​របស់​អ្នក​​នឹង​ត្រូវ​ធ្វើ​ការ​ដក​ចេញ​ពី​គណ​នី​ក្នុង​​ធ​នា​គារ​​របស់​​អ្នក​​ដោយ​​ស្វ័យ​ប្រ​វត្តិ​ ដែល​​ធ្វើ​​អោយ​​ការ​​​ទូ​​ទាត់​​​របស់​​​​អ្នក​​គ្មាន​​​ភាព​​​ស៊ាំ​​ញ៉ាំ​​ និង​​ងាយ​​ស្រួល ។