ឥណទានខ្នាតតូច និងមធ្យម

ឥណទានខ្នាតតូច និងមធ្យមរបស់ធនាគារកាណាឌីយ៉ា គឺជា​ដំណោះ​ស្រាយ​សម្រាប់​​តម្រូវការ​ដើម​ទុន​របស់​លោក​អ្នក ក្នុង​ការ​ពង្រីក​មុខ​ជំនួញ ឬ​ការ​បញ្ផារទិញ​បរិក្ខារ​កិច្ច ឬ​ជា​ទុន​បង្វិល​ក្នុង​អាជីវ​កម្ម ឬ​សម្រាប់​ជា​ធន​ធាន​ក្នុង​ការ​អភិវឌ្ឍន៍​គម្រោង​អាជីវ​កម្ម​រយៈ​ពេល​វែង ។ ឥណទានខ្នាតតូច និង​មធ្យម​​ត្រូវ​​បាន​​ផ្តល់​​ជម្រើស​​ឥណទាន និង​សេវា​ជា​ច្រើន​ប្រភេទ ។ ធនាគារកាណាឌីយ៉ាបានគាំទ្រយ៉ាងពេញទំហឹងដល់​ សហគ្រាស​ខ្នាតតូច និងមធ្យមជាមួយទានប្រាក់រៀល និង​ដុល្លា​ដែល​មាន​អត្រាការប្រាក់​ទាប​សមរម្យ និង​មាន​លក្ខខណ្ឌ​ងាយស្រួល ។

ឥណទានខ្នាតតូច និងមធ្យមរួមមានដូចជា៖

 • ឥណទានវិបារូបន៍
 • ឥណទានមានកាលកំណត់
  • ឥណទានខ្នាតតូចបំផុត
  • ឥណទានខ្នាតតូច
  • ឥណទានខ្នាតមធ្យម
 • ឥណទានកសិកម្ម
 • ឥណទានទុនបង្វិល
 • ឥណទានប្រាក់រៀល
 • ឥណទានយានយន្ត

គណនីបញ្ញាមានដូចជា៖

លក្ខណៈពិសេស នៃឥណទានខ្នាតតូច និងមធ្យមរបស់ធនាគារកាណាឌីយ៉ាមានដូចជា៖

 • មានភាពងាយស្រួលក្នុងការដាក់ពាក្យកម្ចី
 • អត្រាការប្រាក់ទាបសមរម្យ
 • ទំហំឥណទានចាប់ពី៥,០០០ដុល្លាអាមេរិករហូតដល់២០០,០០០ដុល្លាអាមេរិកឬសមមូល
 • មានផ្តល់ឥណទានជាប្រាក់រៀល ឬដុល្លាអាមេរិក ឬប្រាក់បាតថៃ
 • មានផ្តល់ឥណទានជាប្រាក់រៀល ឬដុល្លាអាមេរិក ដែលមានអត្រាការប្រាក់ទាបសមរម្យ
 • ទទួលយកប័ណ្ណកម្មសិទ្ធគ្រប់ប្រភេទ (ប្លង់ទន់ ឬប្លង់រឹង)
 • កម្ចីមានរយៈពេលវែង និងសោហ៊ុយឥណទានគិតតែម្តងក្នុងមួយកិច្ចសន្យា
 • វិធីសងត្រលប់មកវិញមានច្រើនជម្រើសតាមតម្រូវការអតិថិជន
 • មានផ្តល់ជូនសេវាទូទាត់កម្ចីបង់ផ្តាច់ទៅស្ថាប័នហិរញ្ញវត្ថុផ្សេងដោយមិនគិតកម្រៃសេវា
 • អតិថិជនដែលបានប្រើប្រាស់ឥណទាននៅធនាគារកាណាឌីយ៉ាអាចបង់​ប្រាក់​ឥណទាន​ប្រចាំ​ខែ​បាន​តាម​បណ្តា​សាខា​ខេត្ត-ក្រុង​ទូទាំង​ប្រទេស​ដោយ​មិន​គិត​កម្រៃ​សេវា​បង់​ប្រាក់
 • មានឪកាសប្រើប្រាស់ផលិតផល និងសេវាកម្មផ្សេងៗរបស់ធនាគារ និង​មាន​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម
 • ងាយស្រួលក្នុងការទំនាក់ទំនង តាមបណ្តាសាខាទាំង ៦១ ទីតាំង​នៅ​គ្រប់ខេត្ត​-ក្រុង​ទូទាំង​ប្រទេស

*** លក្ខខណ្ឌផ្សេងៗត្រូវអនុវត្តន៍