គណនីសន្សំ

រូបិយប័ណ្ណ ដុល្លាអាមេរិក ប្រាក់រៀល បាតថៃ
អត្រាការប្រាក់ប្រចាំឆ្នាំ ០.៥០% ១.៥០% ០.២៥%

គណនីសំច័យរបស់ធនាគារកាណាឌីយ៉ា មានភាពសាមញ្ញ និងងាយស្រួលក្នុងការបើកនិងគ្រប់គ្រង ។ លក្ខណៈ ពិសេសរបស់គណនីនេះគឺ តម្កល់ទឹកប្រាក់ក្នុងកម្រិតទាប ដែលងាយស្រួលឲ្យលោកអ្នក មាន​លទ្ធភាព​​ធ្វើ​ការ​សន្សំ​​ទឹក​ប្រាក់​​ពី​​បន្តិច​បន្តួច​​រហូត​ដល់​ទឹកប្រាក់​នោះ​កើន​ឡើង​ជា​លំដាប់ ។ បន្ថែម ពីនេះទៅទៀត លោក​អ្នក​មាន ភាពងាយ​ស្រួល​ក្នុងការធ្វើប្រតិបតិ្តការធនាគារតាមរយៈ ម៉ាស៊ីន អេ ធី អឹម ជាង ១៤៩ កន្លែង​ហើយ និង​មាន​បណ្តាញ​សាខា​ជាង ៦១ ទូទាំងប្រទេសកម្ពុជា ។

លក្ខណៈពិសេស

 • អាចបើកបានបីរូបិយប័ណ្ណមានដូចជា ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក និងប្រាក់បាតថៃ ។
 • រីករាយជាមួយនឹងអត្រាការប្រាក់ខ្ពស់ ។
 • ទូទាត់ការប្រាក់ប្រចាំថៃ្ង និងបូកសរុបការប្រាក់ចូលក្នុងគណនីរបស់លោកអ្នកប្រចាំខែ ។
 • ពុំមានកម្រៃសេវាប្រចាំខែលើគណនីសន្សំ ។
 • ផ្តល់ជូនកូនសៀវភៅសំច័យដោយឥតគិតថៃ្ល ។
 • ងាយស្រួលក្នុងការធ្វើប្រតិបត្តិការគណនី តាមរយៈសេវាធនាគារ តាមប្រព័ន្ធអ៊ីនធឺណេត (Internet Banking) ប្រព័ន្ធទូរស័ព្ទ (Mobile Banking) ម៉ាស៊ីន អេ ធី អឹម ធនាគារកាណាឌីយ៉ា និងបណ្តាញម៉ាស៊ីន អេ ធី អឹម អ៊ី ស៊ី ខេស (Easycash) ដែលមានស្លាកសញ្ញា (៛) ។
 • ងាយស្រួលក្នុងការទូទាត់វិក្កយបត្រទឹក ឬ ភ្លើងតាមរយៈ បញ្ជរបេឡា ឬម៉ាស៊ីន អេ ធី អឹម ។

លក្ខខណ្ឌ

 • ប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ អាចបើកគណនីនេះបាន ។
 • ក្រុមហ៊ុនអាជីវកម្មដែលបានចុះបញ្ជីពាណិជ្ជកម្មស្របច្បាប់ក្នុងប្រទេសកម្ពុជា អាចបើកគណនី នេះបាន ។

បើកគណនីសំច័យនៅថ្ងៃនេះ

សូមមកកាន់សាខាធនាគារកាណាឌីយ៉ាដែលនៅជិត​លោកអ្នក​ដើម្បី​បំពេញ​ទម្រង់​ស្នើសុំ​បើក​គណនី​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ដូច​ខាង​ក្រោម៖

 • សម្រាប់បុគ្គល
  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ។
  • ដាក់ប្រាក់បញ្ញើដំបូងយ៉ាងតិច ១០ដុល្លារ សម្រាប់បើកគណនី ។

សម្រាប់ព័ត៌មានបនែ្ថមដែលទាក់ទងទៅនឹងគណនីសំច័យ សូមទាក់ទង​ទៅ​កាន់​សាខាណា​​មួយ​ដែល​នៅ​​​ជិត​​​លោក​​អ្នក​​បំផុត ឬ​ទាក់ទង​មកកាន់ លេខ (៨៥៥) ២៣ ៨៦៨ ២២២ ឬតាម​រយៈ​អ៊ីម៉េល contact@canadiabank.com.kh