សេវាបើកប្រាក់បៀវត្ស ឬប្រាក់របបមុនកំណត់

សេវាកម្មបើកប្រាក់បៀវត្ស ឬប្រាក់របបមុនកំណត់គឺជាសេវាកម្មថ្មីមួយដែលផ្តល់ជូនជាពិសេស ដល់មន្រ្តីរាជការស៊ីវិល និវត្តជន និង​អតីត​យុទ្ធជន​ដែល​មាន​គណនីប្រាក់​បៀវត្ស ជាមួយធនាគារ កាណាឌីយ៉ា ក.អ ។ សេវាកម្ម​បើក​ប្រាក់​បៀវត្ស ឬ ​ប្រាក់​របបមុនកំណត់​នេះ អនុញ្ញាត​អោយ​ម្ចាស់ គណនី​ដកសាច់ប្រាក់​មុនកាល​កំណត់បាន​ស្ទើរ​មួយ​ខែ​នៃ​ប្រាក់បៀវត្ស ។

លក្ខខណ្ឌឥណទាន៖

  • មិនចាំបាច់មានទ្រព្យធានា
  • មិនមានកម្រៃសេវាលើការស្នើសុំប្រើ និងការស្នើសុំប្រើឡើងវិញ
  • អាចបើកប្រាក់បៀវត្ស ឬ ប្រាក់របបមុនរហូតដល់ ៩៥% នៃទំហំប្រាក់បៀវត្ស ឬ ប្រាក់របបសរុបប្រចាំខែ
  • កំម្រៃសេវាទាបត្រឹមតែ ២,០០០រៀល១% នៃទំហំទឹកប្រាក់ដែលបានដក
  • មានសពលភាពរយៈពេលវែងរហូតដល់ ៥ឆ្នាំ (៦០ខែ)
  • ប្រភេទរូបិយប័ណ្ណជាប្រាក់រៀល

សិទ្ធិទទួលបាន៖

  • ផ្តល់ជូនសំរាប់មន្រ្តីរាជការស៊ីវិល និវត្តជន និងអតីតយុទ្ធជនដែលមានគណនីប្រាក់បៀវត្ស ជាមួយធនាគារ កាណាឌីយ៉ា ក.អ

ឯកសារតម្រូវ៖

  • អត្តសញ្ញាណប័ណ្ណ / លិខិតឆ្លងដែន / សំបុត្រកំណើត
  • ប័ណ្ណគណនីប្រាក់បៀវត្ស / សៀវភៅគណនីប្រាក់បៀវត្ស

សំរាប់ព័ត៌មានបន្ថែម សូមលោកអ្នកទំនាក់ទំនង​មក​កាន់​ធនាគារកាណាឌីយ៉ា ស្នាក់ការកណ្តាល យើងខ្ញុំតាមរយៈ៖
០២៣ ៨៦៨ ២២២ ឬ ទំនាក់ទំនងមកកាន់មន្រ្តីប្រឹក្សាឥណទានតាមរយៈ៖ ០៧១ ៣៣៣ ០១៥៦ / ០៧១ ៣៣៣ ០១១២ / ០៧១ ៣៣៣ ០១១១ / ០៧១ ៣៣៣ ៦២៥៦/ ០៧១ ៣៣៣ ៤៩៥៧ / ០៧១ ៣៣៣ ៩៤៣៦ / ០៧១ ៣៣៣ ៩៤៣៨