ប្រាយវេតប៊ែងឃីង

ប្រាយវេតប៊ែងឃីង ផ្តល់ជូនលោកអ្នកនូវសេវាផ្សេងៗ ដូចជាការដាក់ប្រាក់ ឬ ការកម្ចីប្រាក់ ។ វាផ្តល់​ជូន​លោកអ្នក​នូវ​សេវា​ពិសេស​ដែល​មាន លក្ខណៈ​​ជា​​បុគ្គល​​ទៅ​​តាម​​ទំហំ​​សាច់ប្រាក់​​របស់​លោកអ្នក ។ ផងដែរនោះ វា​ផ្តល់​ជូន​លោក​អ្នក​នូវ​រាល់​ដំនោះ​ស្រាយ​នូវ​រាល់​បញ្ហា​ស្មុគស្មាញ​ទាំង​អស់ ដើម្បីសម្រួល​ដល់​បុគ្គល​នីមួយៗ ឬការ​គ្រប់គ្រង​​សាច់ប្រាក់​នៅ​ពេល​នេះ ហើយ​លោកអ្នក​នឹង​ទទួល​បាន​ផល​នៅ​ថ្ងៃ​អនាគត ។

ពីសេវាដាក់ប្រាក់ និងដកប្រាក់រហូតដល់ដំបូន្មាន​ដ៏​ជំនាញ​លើ​ការ​បណ្តាក់​ទុន​នា​ថ្ងៃ​​អនាគត​សេវាកម្ម​​ប្រាយ​វេត​ប៊ែងឃីង ​​របស់​​ធនាគារ​កាណា​ឌីយ៉ា​​​បាន​​​ផ្តល់​​ជូន​​នូវ​​ជម្រើស​​​ជាច្រើន​សំរាប់​ផលិតផល និង​សេវា​កម្ម​នានា​ដើម្បី​បំពេញ​បំណងរបស់លោកអ្នកសំរាប់តំរូវការហិរញ្ញវត្ថុ ។ ទំនាក់ទំនងដ៏ជិតស្និទ្ធរបស់យើងគឺ​ជួយ​លោក​អ្នក​អោយ​រក​ឃើញ​នូវ​ការកំណត់​គោលដៅ​របស់​ទ្រព្យ​សម្បត្តិ​របស់​លោកអ្នក និង​បង្កើត​នូវយុទ្ធ​សាស្រ្ត​ដែល​ជំរុញ​អោយ​លោកអ្នក​ទទួល​បា​ននូវបំនងប្រាថ្នារបស់លោកអ្នក ។

អ្វីដែលយើងអាចជួយលោកអ្នកបាន៖

គ្រប់គ្រងទ្រព្យសម្បត្តិរបស់លោកអ្នក

ប្រាយវេតប៊ែងឃីងកំពុងតែបង្កើននូវទំនាក់ទំនងយ៉ាងជិតស្និទ្ធ​ជាមួយ​លោកអ្នក​ហើយ​យើង​ជឿជាក់​ក្នុងការ​ផ្តល់​ជូន​នូវ​សេវា​ដោយ​ចាប់ផ្តើម​ពី​ការយោគយល់​រហូត​ដល់​តំរូវការ​ផ្នែក​ហិរញ្ញវត្ថុ​របស់​លោកអ្នក ។ បន្ថែម​ពីនេះ​ទៀត​ធនាគារ​យើងខ្ញុំ​នឹង​ប្រឹង​ប្រែង​ខ្នះខ្នែង ដើម្បី​ស្វែងរកនូវ​ដំណោះ​ស្រាយ​អោយ​គាប់​នូវ​គ្រប់​ស្ថានភាព​របស់​លោកអ្នក ។​

បង្កើននិងថែរក្សាទ្រព្យសម្បត្តិរបស់លោកអ្នកសំរាប់ថ្ងៃអនាគត

វាជាការចាំបាច់ណាស់​ក្នុង​ការថែរក្សា​ទ្រព្យ​សម្បត្តិ​របស់​លោក​អ្នក​សំរាប់​ថ្ងៃអនាគត និង​អ្នក​ជំនាន់​ក្រោយ​របស់​លោកអ្នក ។ ជា​មួយ​នឹង​ការជឿ​ទុក​​ចិត្ត​លើ​វិស័យ​ពាណិជ្ជកម្ម និង​បណ្តាញ​ដ៏​ធំ​ទូលាយ​ប្រាយវេតប៊ែងឃីង​សូម​ស្វាគមន៍ និង​លើក​តំកើន​នូវ​តំរូវ​ការ និងចំណង់ចំណូល​ចិត្ត​របស់​លោកអ្នក ។​

ការគ្រប់គ្រងផលប៉ះពាល់នៃទ្រព្យសម្បត្តិ

ទ្រព្យសម្បត្តិ​អាច​ឆ្លុះ​បញ្ចាំង​ពី​បែប​ផែន​រស់​នៅ​​ទោះ​​ជា​លោកអ្នក​កំពុង​តែ​ទិញ​ផ្ទះថ្មី វិនិយោគ​​ទៅ​លើ​វិស័យ​ផ្សេងៗ ឬក៏ការប្តូរ​ទីតាំង​ថ្មី​នៅ​ក្រៅ​ប្រទេស ប្រាយវេតប៊ែងឃីង​នឹង​ផ្តល់​ជូន​លោក​អ្នក​នូវ​ការ​ពិគ្រោះ និង​ដំណោះ​ស្រាយ​យ៉ាង​ស្ទាត់​ជំនាញ​អំពី​សេវា​កម្ម​ដល់​លោកអ្នក ក៏​​ដូច​​ជា​​គ្រួសារ និង​អាជីវកម្ម​របស់លោកអ្នកផងដែរ​ ។

អ្វីដែលសំខាន់ យើង​ជឿ​ជាក់​ថា​តំរូវការ​របស់​លោកអ្នក​គឺ​ខុសៗ​គ្នា ក៏​ដូច​ជា​យើង​បាន​ផ្តល់​នូវ​ដំណោះ​ស្រាយ​ខុសៗ​គ្នាដែរ ។ ប្រសិនបើ អ្នក​កំពុង​តែ​ស្វែង​រក​សេវាកម្ម​ប្រាយវេតប៊ែងឃីង និងដើម្បីទទួលបានព័ត៌មាន​លំអិត សូម​ទំនាក់​ទំនង​មក៖

  • ប្រាយវេតប៊ែងឃីង
  • ធនាគារកាណាឌីយ៉ា(ស្នាក់ការកណ្តាល)
  • #៣១៥, ផ្លូវអង្គឌួងកែងមហាវិថីព្រះមុនីវង្ស, ភ្នំពេញ, កម្ពុជា
  • ទូរស័ព្ទ: (៨៥៥-២៣) ៨៦៨ ២២២
  • ទូរសារ: (៨៥៥-២៣) ៤២៧ ០៦៤
  • អ៊ីម៉ែល: privatebanking@canadiabank.com.kh