គណនីធុរកិច្ចជាន់ខ្ពស់

គណនីធុរកិច្ចជាន់ខ្ពស់​របស់ធនាគារកាណាឌីយ៉ា ធ្វើឲ្យ​លោកអ្នក​កាន់​តែងាយស្រួល​​ ជាមួយ​ភាព​បត់បែន នៃ​ដំណោះ​ស្រាយ​​ផ្នែក​​ហិរញ្ញវត្ថុ ។ ផ្តល់ជូន លោកអ្នកនូវ​អត្រា​ការប្រាក់​ខ្ពស់ ព្រម​ជាមួយ​ភាព​ងាយស្រួល ក្នុង​ការរក្សា​ទុកនូវ​ទុន​អាជីវកម្ម​របស់​លោកអ្នក ។

លក្ខណៈពិសេស

  • រូបិយប័ណ្ណ៖ ប្រាក់ដុល្លារអាមេរិក
  • ដាក់ប្រាក់បញ្ញើដំបូង ៥,០០០ដុល្លារអាមេរិក
  • ទទួលបានអត្រាការប្រាក់ខ្ពស់
  • អាទិភាពនៃការផ្តល់សេវាកម្ម
  • ផ្តល់ជូនសៀវភៅមូលប្បទានបត្រ និងសៀវភៅគណនីសំច័យ (ជម្រើស) ដោយមិនគិតថ្លៃ
  • ផ្តល់ជូននូវប័ណ្ណជាន់ខ្ពស់ (Premium Card)

អត្ថប្រយោជន៍ផ្សេងៗ

  • ទទួលបានអត្រាការប្រាក់ខ្ពស់
  • ផ្តល់ជូនដោយឥតគិតថ្លៃ​ក្នុង​ការប្រើប្រាស់​សេវា​កម្ម​ធនាគារតាម​ប្រព័ន្ធអ៊ីនធឺណិត និងឧបករណ៍សុវត្ថិភាព
  • ផ្តល់ជូនអត្រាពិសេស សម្រាប់ផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស
  • ថ្លៃសេវាពិសេស និងការបញ្ចុះតម្លៃលើប្រតិបត្តិការផ្សេងៗ

លក្ខខណ្ឌតម្រូវ

សម្រាប់ក្រុមហ៊ុន

  • វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម អាជ្ញាប័ណ្ណអាជីវកម្ម អនុស្សារណៈ និង​លក្ខនិ្តកៈ​ក្រុមហ៊ុន សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ភិបាល និងប៉ាតង់
  • មានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ហត្ថលេខីដែលបានអនុញ្ញាត សមាជិក ក្រុមប្រឹក្សាភិបាល និងម្ចាស់​ភាគហ៊ុន
  • ដាក់ប្រាក់បញ្ញើដំបូង ៥,០០០ដុល្លារអាមេរិក

សម្រាប់ព័ត៌មានបនែ្ថមដែលទាក់ទងទៅនឹង​គណនីធុរកិច្ចជាន់ខ្ពស់​ សូម​ទាក់​ទង​ទៅ​កាន់​សាខា​ណា​មួយ​ដែល​នៅជិត​លោកអ្នក​បំផុត ឬទាក់ទងមកកាន់លេខ (៨៥៥) ២៣ ៨៦៨ ២២២ ឬ​តាម​រយៈ​អ៊ីម៉េល contact@canadiabank.com.kh