បង្កើនឱកាសអាជីវកម្មរបស់លោកអ្នក

ជាមួយសេវាកម្មរបស់ធនាគារកាណាឌីយ៉ា,លោកអ្នកអាចទទួលការទូទាត់តាមរយៈកាតអន្តរជាតិ ឬ កាតក្នុងស្រុកទាំងអស់ ដែលមាននិមិត្តសញ្ញា Visa, MasterCard, UnionPay និងកាតទាំងអស់របស់ធនាគារកាណាឌីយ៉ា ។

ដំណើរការទូទាត់រហ័ស និងអាចជឿទុកចិត្ត សម្រាប់អាជីវកម្មរបស់លោកអ្នក

ប្រសិនបើលោកអ្នកជាអាជីវករ ដែលប្រើប្រាស់សេវាទូទាត់របស់ធនាគារកាណាឌីយ៉ា, លោកអ្នកនឹងមិនត្រឹមតែ អាច ដើម្បីទាក់ទាញអតិថិជនយ៉ាងច្រើនប៉ុណ្ណោះទេ ប៉ុន្តែអ្នកនឹងមានសិទ្ធិទទួលបានការបំរើសេវាយ៉ាងល្អឥតខ្ចោះ និងអត្ថប្រយោជន៌នានាថែមទៀតផង ។

ឧបករណ៍ងាយស្រួលក្នុងការប្រើប្រាស់

យើងផ្តល់ជូនអ្នកនូវឧបករណ៍ដោយឥតគិតថ្លៃ តាមតម្រូវការ និងទំហំអាជីវកម្មរបស់លោកអ្នក ។ ឧបករណ៍ នឹងត្រូវបានភ្ជាប់ដោយស្វ័យប្រវត្តិទៅក្នុងប្រព័ន្ធគ្រប់គ្រងកាតរបស់ធនាគារកាណាឌីយ៉ា ។

ការបំរើយ៉ាងពេញលេញ

យើងនឹងដំឡើងឧបករណ៍ចាំបាច់សម្រាប់អាជីវកម្មរបស់លោកអ្នក ហើយបុគ្គលិករបស់យើង នឹងផ្តល់ការបណ្តុះបណ្តាសម្រាប់បុគ្គលិកលក់របស់លោកអ្នក ។ មជ្ឈមណ្ឌលសេវាបម្រើអតិថិជន ២៤ ម៉ោងរបស់យើង និងជួយលោកអ្នកជាមួយនឹងសំណូមពរ និងដំណោះស្រាយបច្ចេកទេសគ្រប់ពេលវេលា ។

ប្រសិនបើលោកអ្នកចង់ទទួលបានសេចក្ដីលម្អិតបន្ថែមអំពីសេវានេះសូមទាក់ទងមជ្ឈមណ្ឌលប័ណ្ណរបស់យើងតាមរយៈទូរស័ព្ទ (៨៥៥) ២៣ ៨១៥ ៨៨៥ ។