គន្លឹះការពារសុវត្ថិភាព

គន្លឹះការពារសុវត្ថិភាពសម្រាប់ធនាគារតាមប្រព័ន្ធអ៊ីនធឺណិត

  • សូមជៀសវាងចូលទៅកាន់គណនីធនាគាររបស់លោកអ្នកដោយប្រើប្រាស់កុំព្យូទ័រសាធារណៈ ។
  • សូមកុំបង្ហាញ​ព័ត៌មាន​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​ដូចជា លេខ​គណនី លេខ PIN ឬ​លេខ​កូដ​សម្ងាត់​ទៅ​នរណា​ម្នាក់ ។
  • សូមរាយការណ៍ភ្លាមៗពីប្រតិបត្តិការមិនប្រក្រតីណាមួយដែលកើតមានឡើងនៅ​ក្នុង​របាយការណ៍​គណនី​របស់​លោក​អ្នក ។
  • ធនាគារកាណាឌីយ៉ា​នឹង​មិនបង្ហាញ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​លោកអ្នក​នៅ​ក្នុង​អ៊ីម៉ែល ឬ​ស្នើសុំ​ឲ្យ​លោកអ្នក​បញ្ជាក់​ពី​ទិន្នន័យ​ផ្ទាល់ខ្លួន​ណា​មួយ​តាមរយៈ​ការឆ្លើយ​តប​អ៊ីម៉ែល​នោះ​ឡើយ ។
  • សូមរក្សាទុកនូវរាល់វិក្កយបត្រផ្ទេរប្រាក់ និងវិក្កយបត្រទូទាត់ថ្លៃសេវាផ្សេងៗ ។
  • សូមចងចាំលេខកូដសម្ងាត់ PIN របស់​លោក​អ្នក ហើយ​ជៀស​វាង​កត់ត្រា​លេខ​សម្ងាត់​នោះ​នៅ​កន្លែងណា​មួយ​ ។
  • សូមជ្រើសរើសយកលេខកូដសម្ងាត់ PIN ដែលមិនងាយមាននរណាអាចទាយត្រូវ ។
  • សូមប្រើប្រាស់លេខកូដសម្ងាត់ PIN ផ្សេងៗគ្នានៅលើគេហទំព័រដែលផ្សេងពីគ្នា ។
  • សូមកុំបង្ហាញលេខកូដសម្ងាត់ PIN របស់​លោក​អ្នក​ទៅ​កាន់​នរណា​ឲ្យ​សោះ បើ​ទោះបី​ជា​បុគ្គល​នោះ​អះអាង​ថា​ជា​បុគ្គលិក​ធនាគារ​ក៏​ដោយ ។

គន្លឹះការពារសុវត្ថិភាពសម្រាប់ធនាគារតាមរយៈទូរស័ព្ទដៃ

  • សូមជៀសវាងការចែករំលែកទូរស័ព្ទដៃរបស់លោកអ្នកជាមួយអ្នកដ៏ទៃ ហើយ​សូម​ប្រើប្រាស់​តែ​ទូរស័ព្ទ​ដៃ​ផ្ទាល់ខ្លួន​របស់​លោកអ្នក​ដើម្បី​ចូល​ទៅ​កាន់​កម្ម​វិធី​ធនាគារ​តាម​រយៈ​ទូរ​ស័ព្ទដៃ ។
  • សូមកុំទុកទូរស័ព្ទដៃរបស់លោកអ្នកចោល នៅ​ពេល​ដែល​លោកអ្នក​បាន​ចូល​ទៅកាន់​កម្មវិធី​ធនាគារ​តាមរយៈ​ទូរស័ព្ទដៃ ។ សូម​លោកអ្នក​ចាក​ចេញ​ពី​កម្មវិធី​ធនាគារ​តាម​រយៈ​ទូរស័ព្ទដៃ​ភ្លាម ក្រោយ​ពេល​ដែល​លោកអ្នក​បាន​បញ្ចប់​ប្រតិបត្តិការ​ធនាគារ ។
  • លោកអ្នកគួរតែប្រើកម្មវិធីចាក់សោរទូរស័ព្ទដៃដោយស្វ័យប្រវត្តិ និងប្រើលេខកូដសម្ងាត់ ដើម្បី​ជៀស​វាង​នរណា​ម្នាក់​អាច​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​របស់​លោកអ្នក​ដោយ​គ្មាន​ការអនុញ្ញាត ។
  • សូមកុំតម្លើងកម្មវិធីណាដែលមានប្រភពមិនច្បាស់លាស់នៅលើទូរស័ព្ទដៃរបស់លោកអ្នក ។
  • សូមកុំប្រើប្រាស់ទូរស័ព្ទដៃណាដែល​បាន Jailbreak រួច ពី​ព្រោះ​វា​អាច​បណ្តាលឲ្យ​ប្រព័ន្ធ​សុវត្ថិភាព​មាន​ចន្លោះ​ប្រហោង​ដែល​ជា​ហេតុ​នាំឲ្យ​មាន​ការលួច​ចូល​ទៅកាន់​កម្ម​វិធី​ធនាគារ​តាម​រយៈ​ទូរស័ព្ទដៃ​របស់​លោកអ្នក ។
  • សូមកុំរក្សាទុកលេខកូដសម្គាល់អ្នកប្រើប្រាស់ និង​ពាក្យ​សម្ងាត់​ធនាគារ​តាម​ប្រព័ន្ធអ៊ីនធឺណិត/ទូរស័ព្ទដៃ​នៅ​លើ​ទូរស័ព្ទដៃ​របស់​លោកអ្នក​ឲ្យ​សោះ ។
  • ប្រសិនជាអាច នៅពេលដែលលោកអ្នកភ្ជាប់ប្រព័ន្ធ Wi-Fi សូម​ប្រើប្រាស់​តែ​បណ្ដាញ Wi-Fi ណា​ដែល​អាច​ជា​ទុក​ចិត្ត​បាន ។