ឥណទានផ្ទាល់ខ្លួនសំរាប់ក្រុមហ៊ុនឯកជន


ឥឡូវនេះលោកអ្នកអាចសម្រេចគោលបំណង និងតម្រូវការរបស់លោកអ្នកបានកាន់តែងាយ ស្រួលជាមួយ​នឹង​ឥណទានផ្ទាល់ខ្លួន​ពី​ធនាគារកាណាឌីយ៉ា ក.អ ។

លក្ខខណ្ឌឥណទាន៖

 • មិនចាំបាច់មានទ្រព្យធានា
 • ទំហំឥណទានរហូតដល់ ៩ដង នៃប្រាក់បៀវត្សគោល ឬ ច្រើនបំផុត ១០,០០០ដុល្លារ
 • រយៈពេលបង់សងរហូតដល់ ៣៦ខែ
 • អត្រាការប្រាក់ត្រឹមតែ ១.៥% ក្នុងមួយខែ
 • ប្រភេទរូបិយប័ណ្ណជាប្រាក់រៀល និងដុល្លារ

សិទ្ធិទទួលបាន៖

 • ផ្តល់ជូនសំរាប់បុគ្គលិកក្រុមហ៊ុនឯកជន ដែលប្រើប្រាស់គណនីប្រាក់បៀវត្សជាមួយ​ធនាគារកាណាឌីយ៉ា លើសពី ៣ខែ
 • បម្រើការងារនៅក្រុមហ៊ុនបច្ចុប្បន្នចាប់ពី ១ឆ្នាំឡើងទៅ
 • មានប្រាក់បៀវត្សបច្ចុប្បន្នយ៉ាងតិច ២៥០ដុល្លារ ក្នុង ១ខែ

ឯកសារតម្រូវ៖

 • អត្តសញ្ញាណប័ណ្ណ / លិខិតឆ្លងដែន / សំបុត្រកំណើត
 • សៀវភៅគ្រួសារ / សៀវភៅស្នាក់នៅ / លិខិតបញ្ជាក់ទីលំនៅ
 • ប័ណ្ណ / សៀវភៅគណនីប្រាក់បៀវត្ស
 • លិខិតបញ្ជាក់អំពីការងារ ឬ កិច្ចសន្យាការងារ

សំរាប់ព័ត៌មានបន្ថែម សូមលោកអ្នកទំនាក់ទំនង​មក​កាន់​ធនាគារកាណាឌីយ៉ា ស្នាក់ការកណ្តាល យើងខ្ញុំតាមរយៈ៖
០២៣ ៨៦៨ ២២២ ឬ ទំនាក់ទំនងមកកាន់មន្រ្តីប្រឹក្សាឥណទានតាមរយៈ៖ ០៧១ ៣៣៣ ០១៥៦ / ០៧១ ៣៣៣ ០១១២ / ០៧១ ៣៣៣ ០១១១ / ០៧១ ៣៣៣ ៦២៥៦/ ០៧១ ៣៣៣ ៤៩៥៧ / ០៧១ ៣៣៣ ៩៤៣៦ / ០៧១ ៣៣៣ ៩៤៣៨