សេវាបើកប្រាក់បៀវត្សក្រុមហ៊ុន

ធនាគារកាណាឌីយ៉ា ផ្ដល់​ជូន​នូវ​សេវាកម្ម​បើកប្រាក់​បៀវត្ស​ក្រុមហ៊ុន ដែលអាចជឿទុកចិត្ត​ និង​​ភាពងាយស្រួល ជូន​ដល់​អតិជន​របស់ខ្លួន ។ សេវាកម្ម​បើក​ប្រាក់​បៀវត្សក្រុមហ៊ុន​របស់យើង បង្កើតឡើងដើម្បី ៖

 • ផ្ដល់ភាពងាយស្រួលជូនដល់ក្រុមហ៊ុន ឬ អង្គភាពនានា ក្នុងការបើកប្រាក់បៀវត្ស ជូនដល់ បុគ្គលិក ជាមួយនឹងតម្លាភាព និង​ចៀសវាងនូវកំហុសផ្សេងៗ ។
 • ផ្តល់ជូននូវសុវត្ថិភាព ដោយចៀសវាងនូវការបាត់បង់ ឬ ការលួចបន្លំផ្សេងៗ ។
 • ជួយសំរួលនូវដំណើរការនៃការបើកប្រាក់បៀវត្ស ។
 • ចំណេញពេលវេលា ក្នុងការរៀបចំ ការបើកប្រាក់បៀវត្សដល់បុគ្គលិក និង​មិនចាំ​បាច់​ប្រគល់ ប្រាក់បៀវត្ស​ដោយ​ផ្ទាល់​ដល់​បុគ្គលិក ។
 • ផ្ដល់នូវតម្លាភាព ក្នុងការកត់ត្រាប្រតិបត្តិការសាច់ប្រាក់នានា ដើម្បីងាយស្រួល ក្នុង​ការប្រើប្រាស់​ផ្សេងៗ ដែល​តំរូវ​ដោយ​ក្រសួង ឬ ស្ថាប័ននានា ។
 • អាចធ្វើការដកសាច់ប្រាក់ ជាមួយកាត ATM បាន ២៤ម៉ោង ក្នុងមួយថ្ងៃ និង ៧ថ្ងៃ ក្នុងមួយសប្ដាហ៍ ទោះបីជាមិនមែនជាម៉ោងប្រតិបត្តិការរបស់ធនាគារ ឬ ថ្ងៃ​ឈប់​សំរាក ក៏ដោយ ។
 • ការដកសាច់ប្រាក់ អាចធ្វើបាននៅតាមបណ្ដាខេត្តនានា ដែលមានវត្តមានរបស់ ធនាគារ កាណាឌីយ៉ា ។
 • ផ្ដល់ជូននូវបុគ្គលិក នូវភាពទំនើប និង ភាពងាយស្រួលជាមួយនឹង ការប្រើប្រាស់កាត ATM ក៏ដូចជា លើកកំពស់កិត្តិយសរបស់ក្រុមហ៊ុន ។
 • ទទួលបាននូវការប្រាក់ជារៀងរាល់ខែ ជាមួយនឹងគណនីយសន្សំ និង ទទួលបានអត្ថប្រយោជន៍ ដទៃទៀតពីសេវាកម្មរបស់ធនាគារកាណាឌីយ៉ា ។
 • ជួយលើកស្ទួយ នូវវិស័យធនាគារ ក៏ដូចជាភាពរីកចំរើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ។

លក្ខណៈពិសេសសេវាកម្ម

សេវាកម្មបើកប្រាក់បៀវត្សក្រុមហ៊ុន របស់ធនាគារកាណាឌីយ៉ានឹងផ្ដល់ជូននូវ ៖

 • កាត ATM
 • សៀវភៅគណនីយ
 • សេវាកម្មធនាគារតាម អ៊ិនធើណិត និងតាមទូរស័ព្ទ ដែលផ្ដល់ជូននូវភាពងាយស្រួល និងប្រកបដោយសុវត្ថិភាពខ្ពស់

ល័ក្ខខ័ណ្ឌនឹងការអនុវត្តន៍

ដើម្បីចុះឈ្មោះប្រើប្រាស់នូវ សេវាកម្មបើកប្រាក់បៀវត្សក្រុមហ៊ុន របស់ធនាគារកាណាឌីយ៉ា ក្រុមហ៊ុន ឬ ស្ថាប័ននានា​តំរូវ​អោយ​បើក​នូវ​គណនីយ​ក្រុមហ៊ុន​ជាមួយ​យើង​ជាមុនសិន ។ ក្រុមហ៊ុន ឬ ស្ថាប័ន អាចជ្រើសរើស នូវប្រភេទគណនីយក្រុមហ៊ុន បានច្រើនប្រភេទ តាមតំរូវការរបស់ខ្លួន ។ ខាងក្រោមនេះ ជា​តំរូវការក្នុង​ការបើក​គណនីយ​ក្រុមហ៊ុន ៖

 • សំរាប់ប្រភេទគណនីយសន្សំ របស់ក្រុមហ៊ុន
  • អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនដែលមានសុពលភាព របស់ហត្ថលេខី នាយក ឬ ម្ចាស់ភាគហ៊ុនទាំងអស់
  • លក្ខន្តិក រឺ អនុស្សរណៈ
  • វិញ្ញាប័ណ្ណប័ត្រចុះបញ្ជីពាណិជ្ជកម្ម
  • ប័ណ្ណប៉ាតង់
  • កំណត់ហេតុអង្គប្រជុំរបស់ក្រុមប្រឹក្សាភិបាល
  • លិខិតប្រគល់សិទ្ធិអំណាច ជាមួយនឹងត្រារបស់ក្រុមហ៊ុន
  • តំកល់សាច់ប្រាក់អប្បរមា ១០ដុល្លា ក្នុងគណនី
 • សំរាប់ប្រភេទគណនីយចរន្ត
  • អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនដែលមានសុពលភាព របស់ហត្ថលេខី នាយក ឬ ម្ចាស់ភាគហ៊ុនទាំងអស់
  • លក្ខន្តិក ឬ អនុស្សរណៈ
  • វិញ្ញាប័ណ្ណប័ត្រចុះបញ្ជីពាណិជ្ជកម្ម
  • ប័ណ្ណប៉ាតង់
  • កំណត់ហេតុអង្គប្រជុំរបស់ក្រុមប្រឹក្សាភិបាល
  • លិខិតប្រគល់សិទ្ធិអំណាច ជាមួយនឹងត្រារបស់ក្រុមហ៊ុន
  • តំកល់សាច់ប្រាក់អប្បរមា ២០០ដុល្លា ក្នុងគណនី