ម៉ាន់ នី ក្រាម

ម៉ាន់ នី ក្រាម គឺជាប្រព័ន្ធផ្ទេរប្រាក់ដ៏ឆាប់រហ័សជាទីបំផុតតាមទូរលេខទៅកាន់គ្រប់តំបន់ទូទាំងពិភពលោក ជាមួយ​នឺង​ប្រព័ន្ធ​ផ្ទេរប្រាក់​របស់​​ក្រុមហ៊ុន​នៅ​អាមេរិក ។ វាជា​ប្រព័ន្ធ​ផ្ទេរប្រាក់​ដែល​ឆាប់​រហ័ស មាន​សុវត្ថិ​ភាព​ខ្ពស់ ងាយស្រួល​ និង​ទុកចិត្ត​បាន​ក្នុង​ការផ្ញើរ​ និង​ទទួល​យក​ក្នុង​រយៈ​ពេល​ដ៏​ខ្លី តាមរយៈ​បណ្តាញ​សាខា​រហូត​ដល់ ១៥២០០០ ។

សុវត្តិភាព និងភាពទុកចិត្ត

ជាមួយបណ្តាញ​ដែល​ភ្ជាប់​ជាមួយ​កុំព្យួទ័រ និង​ផ្ទេរប្រាក់​ជូន​ដល់​លោក​អ្នក​យ៉ាង​មាន​សុវត្តិភាព និងជឿជាក់ថា និង​ដល់​ដៃ​លោកអ្នក​ដោយ​មិន​មាន​ការយីតយ៉ាវ ។ មាន​អ្នក​ប្រើប្រាស់​រហូត​ដល់​រាប់​ពាន់​នាក់​ដែល​ជឿទុក​ចិត្ត លើ​សេវា​ផ្ទេរ​ប្រាក់ ម៉ាន់ នី ក្រាម ។

ងាយស្រួល និងរហ័ស

សេវាផ្ទេរប្រាក់ ម៉ាន់ នី ក្រាម អាចរកបាននៅគ្រប់១៨០ប្រទេសដែលមានច្រើនរហូតដល់ ១៥២០០០តំបន់ជុំវិញ ពិភពលោក។ ជាមួយសេវានេះ លោកអ្នកអាចផ្ញើរ និង​ទទួល​ប្រាក់​ក្នុង​រយៈ​ពេលត្រឹមតែ១០នាទី ដែល​សេវា​ផ្សេងៗ​​ទៀត​ត្រូវការ​ពេល​ច្រើន​ថ្ងៃ ឬច្រើនសប្តាហ៍ ។ ចំពោះ​សេវា​នេះ លោកអ្នក​មិនចាំ​បាច់មាន​គណនីសន្សំ ឬ​ដំណើរ​ការ​ស្មុគស្មាញ​ឡើយ ។

សេវាផ្ញើរសារដោយឥតគិតថ្លៃ

ជាមួយសេវាបន្ថែមគឺលោកអ្នកអាចផ្ញើរសារដោយឥតគិតថ្លៃរហូតដល់១០ពាក្យដល់ក្រុមគ្រួសាររបស់លោកអ្នក ។

ពេលណាដែលត្រូវប្រើសេវា ម៉ាន់ នី ក្រាម?

  • ពេលកំពុងបំពេញភារកិច្ចនៅក្រៅប្រទេស ហើយត្រូវការផ្ញើរប្រាក់មកក្រុមគ្រួសារនៅផ្ទះ ។
  • ពេលចង់ផ្ញើរប្រាក់ជូនដល់មិត្តភក្តិ សាច់ញាតិ ឬ អ្នករួមការងារដែលកំពុងស្នាក់នៅប្រទេសផ្សេង ។
  • ក្នុងកាលៈទេសៈបន្ទាន់ ពេលកំពុងធ្វើដំណើរកំសាន្ត ហើយកាបូបប្រាក់របស់​លោកអ្នក​ត្រូវ​បាន​ជ្រុះបាត់ ឬត្រូវបានចោរលួច ហើយ​លោកអ្នក​ត្រូវកា​រប្រាក់​ដើម្បី​ត្រលប់​មក​ផ្ទះវិញ ។
  • ពេលកូនលោកអ្នកត្រូវការប្រាក់ជាបន្ទាន់ពេលដែលពួកគេកំពុងធ្វើដំណើរកំសាន្ត ឬពេលកំពុងសិក្សានៅ ក្រៅប្រទេស ។

របៀប​ផ្ញើរប្រាក់​

សូមចុច ទីនេះ ដើម្បីមើលរបៀបផ្ញើរប្រាក់ ។