សេវាដឹកជញ្ជូនប្រាក់

ជាមួយការសំងាត់ និង​ការទុកចិត្តបានចំពោះសេវានេះ ធនាគារ​ផ្តល់ជូន​លោកអ្នក​នូវ​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាច់​ប្រាក់​ជា​មួយ​​ថ្លៃ​សេវា​កម្ម និង​ការ​ធានា​រាប់​រង​ដ៏​សមរម្យ ។


ចំនួនកំណត់

  • ទឹកប្រាក់តិចបំផុត: ៣០,០០០.០០ ដុល្លាអាមេរិក
  • ទឹកប្រាក់ច្រើនបំផុត: ៥០០,០០០.០០ ដុល្លាអាមេរិក

ថ្លៃសេវាកម្ម

ចំនួនទឺកប្រាក់ត្រូវផ្ទេរ(ដុល្លាអាមេរិក) ថ្លៃសេវាកម្ម(ដុល្លាអាមេរិក)
៣០,០០០.០០ ដល់ ៥០,០០០.០០ ៣០
៥០,០០១.០០ ដល់ ១០០,០០០.០០ ៤៥
១០០,០០១.០០ ដល់ ២០០,០០០.០០ ៥៥
២០០,០០១.០០ ដល់ ៣០០,០០០.០០ ៦៥
៣០០,០០១.០០ ដល់ ៤០០,០០០.០០ ៧៥
៤០០,០០១.០០ ដល់ ៥០០,០០០.០០ ៨៥

ធានារ៉ាប់រងពិសេស

ចំនួនទឺកប្រាក់ត្រូវផ្ទេរ(ដុល្លាអាមេរិក) ថ្លៃសេវាធានារ៉ាប់រង(ដុល្លាអាមេរិក)
៣០,០០០.០០ ដល់ ៥០,០០០.០០ ៦៥
៥០,០០១.០០ ដល់ ១០០,០០០.០០ ៦៥ ឬ ០.១០%
១០០,០០១.០០ ដល់ ២០០,០០០.០០ ១០០ ឬ ០.០៦%
២០០,០០១.០០ ដល់ ៣០០,០០០.០០ ១២០ ឬ ០.០៥%
៣០០,០០១.០០ ដល់ ៥០០,០០០.០០ ១៥០ ឬ ០.០៤%

លក្ខខណ្ឌ័ក្នុងការធានារ៉ាប់រង

- ទទួលខុសត្រូវចំពោះ : លូច ប្លន់ និង​អំពើចោរកម្មផ្សេងៗ ។
- ធានារ៉ាប់រងលើ : ការបាត់បង់សាច់ប្រាក់នៅខាងក្រៅ​បរិវេណ​ដែល​នឹង​កំពុង​ធ្វើ​ការដឹក​ជញ្ជូន ហើយ​នឹង​ទទួល​ខុស​ត្រូវ​ក្នុង​បរិវេណ​របស់​អតិថិជន​ក្នុង​ភ្នំពេញ ។
- ទឺកប្រាក់ធានារ៉ាប់រង : ៥០០,០០០.០០ដុល្លាអាមេរិក (សម្រាប់ការដឹកជញ្ជូនម្តង)
- ការកាត់កង : ៥% ចំពោះការខាតបង់ ឬ ៣០០០ដុល្លាអាមេរិក សម្រាប់ការខូចខាត១លើករឺច្រើនជាង
- មិនទទួលខុសត្រូវ : ភេវរកម្ម សង្រ្គាម និងភាពចលាចលផ្សេងៗ​
- ការធានា : សូមបញ្ជាក់ចំពោះការធានានេះថា អ្នកតំណាងធនាគារម្នាក់ និងរបស់ក្រុមហ៊ុនម្នាក់ នឹង​រួម​ដំណើរ​ជាមួយ​អ្នក​ការពារ​សុវត្តភាព​ ៣នាក់។ ការដឹកជញ្ជូនដ៏ មាន​សុវត្តភាព​ខ្ពស់​នេះ​គឺ​តាមរយៈ​ឡាន​ដែល​មាន​ប៉ាន​ដែក ។ យោងតាម​កិច្ចសន្យា នៃ​ការធានា​រ៉ាប់រង​នេះ ធនាគារនឹង៖

- សងរាល់ការខូចខាតរឺបាត់បង់ទៅដល់អតិថិជនវិញដោយផ្ទាល់ ។

- រាល់សំណើរលើសំណងត្រូវប្រើរយះពេលជាក់ស្តែង អាស្រ័យលើការស្រាវជ្រាវរបស់ក្រុមហ៊ុនធានារ៉ាប់រង ។

- មិនត្រូវទទួលបានសំណងប្រសិនបើការបាត់បង់ត្រូវបានសិក្សាថាខុសប្រក្រតី ។

* ក្រុមហ៊ុនធានារ៉ាប់រងអាស៊ី គឺជាអ្នកទទួលនិងរ៉ាប់រងលើការដឹកជញ្ជូនសាច់ប្រាក់របស់ធនាគារកាណាឌីយ៉ា ។