សេវាកម្មធនាគារតាមរយៈទូរស័ព្ទដៃ

សេវាកម្មធនាគារតាមរយៈ​ទូរស័ព្ទដៃ​ផ្ដល់​ភាពងាយ​ស្រួល​ក្នុងការ​គ្រប់គ្រង​ប្រតិបត្តិការ​ធនាគារ​ទៅ​តាម​តម្រូវ​កា​រ​របស់​លោកអ្នក​មិន​ថា​លោកអ្នក​នៅទី​កន្លែង​ណា​ក៏​ដោយ ។

គ្រប់គ្រងគណនីធនាគាររបស់លោកអ្នកគ្រប់ទីកន្លែងជាមួយសេវាកម្មធនាគារតាមរយៈទូរស័ព្ទដៃ

គ្រប់គ្រង​សាច់​ប្រាក់​របស់​លោកអ្នក​គ្រប់ទី​កន្លែង នៅ​​ពេល​ដែល​លោកអ្នក​តំឡើង​កម្ម​វិធី​ធនាគារ​តាម​រយៈ​ទូរស័ព្ទដៃ ។ ការទាញយក​ និង​ប្រើប្រាស់​កម្មវិធី​នេះ​គឺ​មិន​មាន​គិត​ប្រាក់​នោះ​ឡើយ ។

មុនពេលចូលក្នុងកម្មវិធី

  • ពិនិត្យអត្រាការប្រាក់
  • ពិនិត្យអត្រាប្ដូររូបិយប័ណ្ណបរទេស
  • ស្វែងរកទីតាំងម៉ាស៊ីន អេធីអឹម

បន្ទាប់ពីចូលក្នុងកម្មវិធី

  • ពិនិត្យគណនី សមតុល្យសាច់ប្រាក់ និង​ប្រវត្តិ​ប្រតិបត្តិការ
  • ផ្ទេរប្រាក់រវាងក្រុមគណនីផ្ទាល់ខ្លួន
  • ផ្ទេរប្រាក់ទៅកាន់គណនីអ្នកដ៏ទៃ​នៅ​ក្នុង​រង្វង់​ធនាគារ​កាណាឌីយ៉ា
  • ទូទាត់វិក្កយបត្រទឹកភ្លើង និងសេវាជាច្រើនទៀត
  • ផ្លាស់ប្ដូរពាក្យសម្ងាត់ធនាគារតាមរយៈទូរស័ព្ទដៃ

កម្មវិធីធនាគារតាមរយៈទូរស័ព្ទដៃអាចដំណើរការនៅលើ

  • iPhone iPad iPod Touch ដែលដំណើរការជាមួយកម្មវិធី iOS ជំនាន់ទី៥.១.១ ឡើងទៅ
  • ទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធ AndroidTM OS ជំនាន់ទី២.៣ ឡើងទៅ
  • ក្ដារចុច Android (Android Tablet) ដែលដំណើរការដោយប្រព័ន្ធ Android OS ជំនាន់ទី៣.០ ឡើងទៅ

សូមទាញយកកម្មវិធីឥឡូវនេះ

សូមចូលទៅកាន់ App Store ឬ Google Play ដើម្បី​ទាញ​យកកម្ម​វិធី​ធនាគារ​តាម​រយៈទូរ​ស័ព្ទ​ដៃ(សូម​ស្វែង​រក​ពាក្យ Canadiabank Mobile Banking)

សូមធ្វើបច្ចុប្បន្នភាពកម្មវិធីធនាគារតាមរយៈទូរស័ព្ទដៃឲ្យបានទៀងទាត់

ពួកយើង​នឹង​ធ្វើ​បច្ចុប្បន្នភាព​ជា​ទៀងទាត់​លើ​កម្មវិធី​ធនាគារ​តាមរយៈ​ទូរស័ព្ទ​ដៃ​ដើម្បី​ឲ្យ​វា​មាន​ភាព​កាន់​តែ​ប្រសើរ​ឡើង ។ សូមធ្វើបច្ចុប្បន្នភាពកម្មវិធីធនាគារតាមរយៈទូរស័ព្ទដៃរបស់លោកអ្នកឲ្យបានទៀងទាត់ ដើម្បីទទួលបានមុខងារថ្មីៗដែលនឹងដាក់បន្ថែមនៅពេលខាងមុខ ។

របៀបនៃការស្នើសុំប្រើប្រាស់

បើមិនទាន់​ជា​អតិថិជន​ប្រើប្រាស់​សេវា​កម្ម​ធនាគារ​តាម​រយៈ​ទូរស័ព្ទ​ដៃ? សូម​​អញ្ជើញ​​មក​សាខា​​ណា​មួយ​​​របស់​​ធនាគារ​​កាណាឌីយ៉ា ហើយ​ចំណាយ​ពេល​ត្រឹមតែ​ ២ ឬ៣នាទី តែ​ប៉ុណ្ណោះ ដើម្បី​​​ចុះ​​​​ឈ្មោះ​​​​ប្រើប្រាស់​​​​សេវា​​​កម្ម​​​ធនាគារ​​តាមរយៈ​​ទូរ​ស័ព្ទដៃ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទូរស័ព្ទ​មក​លេខ ០២៣ ៨៦៨ ២២២