គណនីកុមារ

ក្នុងនាមជាមាតាបិតា លោកអ្នកពិតជាដឹងហើយថា ការចាប់ផ្តើម​សន្សំប្រាក់​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​អនាគត​របស់បុត្រធីតាលោកអ្នក ។ គណនី​កុមារ​របស់​ធនាគារ​កាណាឌីយ៉ា បង្កើត​ឡើង​ដើម្បី​ជួយ​លោក​អ្នក​សន្សំ​ប្រាក់​សម្រាប់​អនាគត​​បុត្រ​ធីតា​​របស់​​លោកអ្នក​ ហើយទឹកប្រាក់ដែល​បានសន្សំនៅក្នុងគណនី​នឹង​រក្សា​ទុក រហូតដល់​ពេល​ដែល​ពួក​គេ​មាន​អាយុ ១៨ឆ្នាំ ។

លក្ខណៈពិសេស

  • អាចបើកបានជារូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ។
  • រីករាយជាមួយនឹងអត្រាការប្រាក់ខ្ពស់ជាងគណនីបញ្ញើ-សន្សំ ដទៃទៀត ។
  • ផ្តល់ជូនកូនសៀវភៅសំច័យគណនីកុមារដោយឥតគិតថ្លៃ​ ។
  • ទឹកប្រាក់ដែលបានសន្សំនឹងត្រូវរក្សាទុកក្នុងគណនីរហូតដល់កុមារមានអាយុ ១៨ឆ្នាំ ។

ការផ្តល់ជូនពិសេសសម្រាប់មាតាបិតា/អាណាព្យាបាល

  • សម្រាប់មាតាបិតាដែលមានបំណងចង់ប្រើប្រាស់ប័ណ្ណឥណទានធនាគារនឹងផ្តល់ជូន ៨០% នៃទឹក ប្រាក់ដែលលោកអ្នកបានតម្កល់ ។

លក្ខខណ្ឌ

  • កុមារដែលមានអាយុក្រោម ឬស្មើ១៥ឆ្នាំ អាចបើកគណនីនេះបាន ។

គិតគូរពីអនាគតរបស់បុត្រធីតាលោកអ្នក

ធនាគារកាណាឌីយ៉ា ក.អ បង្កើតគណនីកុមារនេះឡើងដោយ​បាន​គិតគូរ​យ៉ាង​​ល្អិតល្អន់​ចំពោះ​បុត្រធីតា​នឹង​មាតាបិតា​គ្រប់​រូប ។ មាតាបិតា ឬ​អាណាព្យាបាល​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ក្នុង​ការ​គ្រប់គ្រង​គណនី​នេះ ។ ដូចេ្នះហើយ លោកអ្នក​នឹង​​មាន​ទំនុក​ចិត្ត​ថា​ប្រាក់​សន្សំ​សម្រាប់​អនាគត​បុត្រ​ធីតា​របស់​លោកអ្នក ប្រាកដ​ជា​ទទួល​បាន​ការប្រាក់​ខ្ពស់ និង​មាន​សុវត្ថិភាព​ជាទីបំផុត ។

ចាប់ផ្តើមសន្សំសម្រាប់បុត្រធីតាលោកអ្នកពីថ្ងៃនេះ

សូមមកកាន់សាខាធនាគារកាណាឌីយ៉ាដែល​នៅ​ជិត​លោកអ្នក​ដើម្បី​បំពេញ​ទម្រង់​ស្នើសុំ​បើក​គណនី​ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​ឯកសារ​ដូច​ខាង​ក្រោម៖

  • កុមារ : សំបុត្រកំណើត និងរូបថត ២សន្លឹក ។
  • មាតាបិតា/អាណាព្យាបាល : អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ។
  • ដាក់ប្រាក់បញ្ញើដំបូងយ៉ាងតិច ២០០ដុល្លារ សម្រាប់បើកគណនី ។

សម្រាប់ព័ត៌មានបនែ្ថមដែលទាក់ទងទៅនឹង​គណនីកុមារ សូម​ទាក់​ទង​ទៅ​កាន់​សាខា​ណា​មួយ​ដែល​នៅជិត​លោកអ្នក​បំផុត ឬទាក់ទងមកកាន់លេខ (៨៥៥) ២៣ ៨៦៨ ២២២ ឬ​តាម​រយៈ​អ៊ីម៉េល contact@canadiabank.com.kh