គណនីបញ្ញើតាមផែនការ

ឆ្នំា 1ឆ្នំា ២ឆ្នំា ៣ឆ្នំា
អត្រាការប្រាក់ប្រចាំឆ្នាំ ៣.៧៥% ៤.៥០% ៥.០០%

គណនីបញ្ញើតាមផែនការ គឺជា​គណនី​មួយ​ប្រភេទ​ដែល​អតិថិជន​​អាច​​ដាក់​ប្រាក់​សន្សំ​ថេរជា​រៀង​រាល់​ខែ ក្នុងកាលកំណត់ច្បាស់លាស់ណាមួយ ។

លក្ខណៈពិសេសរបស់គណនី

  • អាចបើកបានជារូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ។
  • រីករាយជាមួយអត្រាការប្រាក់ខ្ពស់ ។
  • ទូទាត់ការប្រាក់ជារៀងរាល់ថ្ងៃ និងបូកសរុបការប្រាក់ចូលក្នុងគណនីរបស់លោកអ្នកនៅពេលគណនីដល់កាលកំណត់ ។
  • ជម្រើសនៃរយៈពេលសន្សំមានច្រើន (១ឆ្នាំ ២ឆ្នាំ និង៣ឆ្នាំ) ។
  • ផ្តល់ជូននូវប័ណ្ណគណនីបញ្ញើតាមផែនការជាមួយលក្ខន្តិកៈ និងកាល​​វិភាគ​​ដាក់​ប្រាក់​​នៅ​ពេល​​អតិថិជន​​បើក​​គណនី​​លើក​​ដំបូង ។
  • មិនគិតកម្រៃសេវាប្រសិនបើការដាក់ប្រាក់មានការអាក់ខាន នៃកាលវិភាគដាក់ប្រាក់ ។

លក្ខខណ្ឌ

  • ប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅអាចបើកគណនីនេះបាន ។

បើកគណនីបញ្ញើតាមផែនការនៅថ្ងៃនេះ

សូមមកកាន់សាខាធនាគារកាណាឌីយ៉ា​ដែល​នៅ​ជិត​លោកអ្នក​ដើម្បី បំពេញទម្រង់ស្នើសុំបើក​គណនី​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ដូច​ខាង​ក្រោម៖

  • មានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ។
  • ត្រូវដាក់ប្រាក់បញ្ញើថេរប្រចាំខែយ៉ាងតិច ៥០ ដុល្លារអាមេរិក ។

សម្រាប់ព័ត៌មានបនែ្ថមដែលទាក់ទងទៅនឹង​គណនីបញ្ញើតាមផែនការ សូម​ទាក់ទង​ទៅ​កាន់​សាខា​ណា​មួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទាក់ទង​មក​កាន់​លេខ (៨៥៥) ២៣ ៨៦៨ ២២២ ឬ​តាម​​រយៈ​អ៊ីម៉េល contact@canadiabank.com.kh