ឥណទានទិញផ្ទះ

ធនាគារកាណាឌីយ៉ា គឺជាធនាគារក្នុងស្រុកដំបូង និងធំជាងគេ ដែល​បាន​ប្រតិបត្តិការអស់រយៈ​ពេល​ជាង​២៥ឆ្នាំ កន្លង​មក​​ហើយ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ជាមួយ​នឹង​វិជ្ជាជីវៈ ប្រឹក្សាយោបល់​ជូន​អតិថិជនប្រកប​ដោយ​ទំនុក​ចិត្តខ្ពស់ និង​ជា​ពិសេស​ការ​ផ្តល់​ឥណទានផ្ទះ​ដែល​អាច​ផ្តល់​ជូន​អតិថិជន​ទាំង​ក្នុង​គម្រោង​សហការ​ជាមួយ​ធនាគារ កាណាឌីយ៉ា និង​ឥណទាន​ផ្ទះទូទៅ ។


ឥណទានផ្ទះអាចប្រើប្រាស់សម្រាប់គោលបំណងដូចខាងក្រោម:

  • ទិញផ្ទះ
  • ផ្ទេរឥណទានផ្ទះពីធនាគារផ្សេង
  • ជួសជុល ឬកែលម្អផ្ទះ
  • សាងសង់ផ្ទះ
  • ទិញយានយន្ត
  • ទិញគ្រឿងសង្ហារឹម
  • សម្រាប់បង់ការសិក្សា, ដំណើរកម្សាន្ត, រៀបអាពាហ៍ពិពាហ៍ និងការប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងៗទៀត

លក្ខណៈពិសេស:

  • រយៈពេលបង់រំលស់ឥណទាន គឺមាន​រយៈ​ពេល​វែង​
  • មិនគិតកម្រៃសេវាកម្មលើការវាយតម្លៃអចលនទ្រព្យ
  • លក្ខខណ្ឌងាយៗ និងសេវាកម្មរហ័ស
  • ទ្រព្យធានាអាចជាប្លង់រឹង ឬប្លង់ទន់
  • ទទួលយកប្រភពចំណូលក្រៅពីម្ចាស់កម្មសិទ្ធិ
  • ប្រភពចំណូលទូទាត់សងឥណទានអាចជា ប្រាក់បៀវត្ស បុព្វលាភ ពីការជួល ពីអាជីវកម្ម ការប្រាក់​នៃ​ប្រាក់បញ្ញើ​មាន​កាល​កំណត់​ផ្សេងៗ

គម្រោងផ្តល់ហិរញ្ញប្បទានដោយធនាគារ កាណាឌីយ៉ា:

  • បុរីរុងរឿង
  • បុរីកៀនស្វាយផ្លាហ្សា
  • បុរីអេលីហ្សេ
  • បុរីវីរៈជន
  • ដឹអូឡាំព្យាស៊ីធី
  • កាសាមេរីឌៀន
  • ដាយមេនធ្វីនថៅវើ
  • ឌឹមេគង្គរ៉ូយ៉ាល់
  • អ័រគីដេវីឡា៣
  • បុរីសង្ឃឹមថ្មី

ប្រសិន​បើ​លោកអ្នក​ចង់ដឹង​ពី​ទំហំ​ឥណទាន​ដែល​អាច​ទទួល​បាន​ពី​ធនាគារ ចំនួន​ទឹកប្រាក់​សរុប​ដែល​ត្រូវបង់ ឬ​ក៏​ត្រូវសង​ត្រឡប់​មក​ធនាគារ​វិញរយៈ​ពេល​ប៉ុន្មាន, សូម ចុចទីនេះ