អត្រាការប្រាក់ (ប្រចាំឆ្នាំ)

រូបបិយប័ណ្ណ/ខែ ១​ខែ ២ខែ ៣ខែ ៦ខែ ៩ខែ ១២​ខែ ២៤​ខែ
ដុល្លាអាមេរិក ១.០០% ១.៥០ ២.០០% ៣.០០% ៣.៥០% ៤.៧៥% ៥.០០%
ប្រាក់រៀល N/A N/A ៤.០០% ៥.០០% N/A ៦.០០% ៦.៥០%
ប្រាក់បាត ១.០០% N/A ១.៥០% ២.០០% N/A ២.៥០% ៣.០០%
ប្រាក់យ័ន ១.០០% N/A ១.៥០% ២.៥០% N/A ៣.៧៥% N/A
ឥណទានអត្រាការប្រាក់ប្រចាំខែ N/A N/A ១.៧៥% ២.៧៥% ៣.២៥% ៤.៥០% ៤.៧៥%

ជាមួយនឹងគណនីមានកាលកំណត់របស់ធនាគារកាណាឌីយ៉ា លោកអ្នកនឹងទទួល​បានអត្ថប្រយោជន៍ជាច្រើន ។ គណនីមានកាលកំណត់មាន ២ប្រភេទ៖

 • ទាំងប្រាក់បញ្ញើ និងការប្រាក់អាចដកបាននៅពេលដល់កាលកំណត់ ។
 • ប្រាក់បញ្ញើដកបាននៅពេលដល់កាលកំណត់ ចំណែកឯការប្រាក់អាចដកបានជារៀងរាល់ខែ ។

លក្ខណៈពិសេសរបស់គណនី

 • អាចបើកបានបួនរូបិយប័ណ្ណមានដូចជា ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ប្រាក់បាតថៃ និងប្រាក់យន់ចិន។
 • ជម្រើសនៃរយៈពេលសន្សំមានច្រើន (១ខែ, ២ខែ, ៣ខែ, ៦ខែ, ១២ខែ, និង ២៤ខែ) ។
 • រីករាយជាមួយនឹងអត្រាការប្រាក់ខ្ពស់ជាងគណនីសន្សំធម្មតា ។
 • ការប្រាក់ត្រូវបានបញ្ចូលដោយស្វ័យប្រវត្តិទៅក្នុងគណនីសំច័យ ឬគណនីចរន្តរបស់លោកអ្នក ។
 • ជម្រើសក្នុងការដកប្រាក់ជារៀងរាល់ខែ ឬដកនៅពេលដល់កាលកំណត់ ។
 • ជម្រើសក្នុងការបន្តពេលវេលាសន្សំដោយស្វ័យប្រវត្តិ (Auto-renewal) ។
 • ក្នុងការប្រើប្រាស់ប័ណ្ណឥណទានដោយធនាគារនឹងផ្ដល់ជូន ៨០% នៃទឹកប្រាក់ដែលលោកអ្នកបានតម្កល់ ។

លក្ខខណ្ឌ

 • ប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ អាចបើកគណនីនេះបាន ។
 • ក្រុមហ៊ុនអាជីវកម្មដែលបានចុះបញ្ជីពាណិជ្ជកម្មស្របច្បាប់ក្នុងប្រទេសកម្ពុជា អាចបើកគណនីនេះបាន ។
 • មានគណនីសំច័យ ឬគណនីចរន្តជាមួយធនាគារកាណាឌីយ៉ា ជាមុនសិន ។

បើកគណនីមានកាលកំណត់នៅថ្ងៃនេះ

សូមមកកាន់សាខាធនាគារកាណាឌីយ៉ាដែលនៅជិត​លោកអ្នក​ដើម្បី​បំពេញ​ទម្រង់​ស្នើសុំ​បើក​គណនី​ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​ឯកសារ​ដូច​ខាង​ក្រោម៖

 • សម្រាប់បុគ្គល
  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ។
  • ដាក់ប្រាក់បញ្ញើដំបូងយ៉ាងតិច ៥០០ ដុល្លារ សម្រាប់បើកគណនី ។

សម្រាប់ព័ត៌មានបនែ្ថមដែលទាក់ទងទៅនឹង​គណនី​មានកាល​កំណត់ សូម​ទាក់ទង​ទៅ​កាន់​សាខា​ណា​មួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទាក់ទង​មក​កាន់​លេខ (៨៥៥) ២៣ ៨៦៨ ២២២ ឬ​តាម​រយៈ​អ៊ីម៉េល contact@canadiabank.com.kh