គណនីវរជន

គណនីវរជនរបស់ធនាគារកាណាឌីយ៉ាគឺជាគណនីដ៏ប្រសើរ​បំផុត​សម្រាប់​លោក​អ្នក​ដែល​មាន​ប្រតិបត្តិការ​ធនាគារ​ច្រើន ។ រីករាយជាមួយ​អត្រាការ​ប្រាក់​ខ្ពស់ និងអត្ថប្រយោជន៍​ជា​ច្រើន​ទៀត ។ គណនីររជន គឺជាគណនី​ដែល​ផ្តល់​សេវាកម្ម​បម្រើ​អតិថិជន​ជា​ទី​ពេញ​ចិត្ត និង​មាន​អាទិភាព​នៅ ធនាគារ​កាណាឌីយ៉ា ។ យើង​ខ្ញុំ​ផ្តោត​លើការ​យក​ចិត្ត​ទុកដាក់​ជា​ចម្បង​លើ​តម្រូវការ​របស់​អតិថិជន​ដែល​លោកអ្នក​អាច​ទទួល​បាន​នូវ​​សេវាកម្ម ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​ដែល​មាន​ភាពងាយស្រួល និងស្រប​តាម​តម្រូវការ​របស់​លោកអ្នក ។

លក្ខណៈពិសេស

  • រីករាយជាមួយនឹងអត្រាការប្រាក់ខ្ពស់ ។
  • ផ្តល់ជូនកាត អេ ធី អឹម វរជន ដោយឥតគិតថៃ្ល ។
  • ផ្តល់ជូនការបញ្ចុះតម្លៃពិសេសលើកម្រៃសេវាប្រចាំឆ្នាំរបស់ប័ណ្ណឥណទាន ។
  • ផ្តល់ជូនរបាយការណ៍គណនីប្រចាំខែដោយឥតគិតថ្លៃ ។
  • ផ្តល់ជូននូវសៀវភៅមូលប្បទានប័ត្រដោយឥតគិតថ្លៃជារៀងរាល់ខែ ។
  • ផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសសម្រាប់ការផេ្ទរប្រាក់ទៅគ្រប់សាខាធនាគារកាណាឌីយ៉ា​ទូ​ទាំង​ខេត្ត​ក្រុង និង​ការ​ផេ្ទរ​ប្រាក់​ទៅ​ក្រៅ​ប្រទេស ។
  • ផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសសម្រាប់សេវាបញ្ចូលប្រាក់បៀវត្សបុគ្គលិក ។
  • ផ្តល់ជូននូវចំណតយានយន្តដោយឥតគិតថ្លៃនៅផ្សារទំនើប សូរិយា និងសុវណ្ណា ។
  • ទទួលបាននូវការបញ្ចុះតម្លៃពីហាងទំនិញ ភោជនីយដ្ឋាន និង សណ្ឋាគារ ។
  • ផ្ដល់ជូននូវការបញ្ចុះតម្លៃពិសេសផ្សេងៗទៀតដូចជាការទិញអចលនទ្រព្យរបស់ ធនាគារកាណាឌីយ៉ា ការចូលទស្សនាភូមិវប្បធម៌ខេត្ត សៀមរាប និងកន្លែងរៀបអាពាហ៍ពិពាហ៍នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៍កោះពេជ្រ ។

លក្ខខណ្ឌ

  • ប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ អាចបើកគណនីនេះបាន ។

បើកគណនីវរជននៅថ្ងៃនេះ

សូមមកកាន់សាខាធនាគារកាណាឌីយ៉ាដែល​នៅ​ជិត​លោកអ្នក​ដើម្បី​បំពេញទ​ម្រង់​ស្នើសុំ​បើក​គណនី​ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​ឯកសារដូច​ខាង​ក្រោម៖

  • សម្រាប់បុគ្គល
    • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ។
    • ដាក់ប្រាក់បញ្ញើដំបូងយ៉ាងតិច ២០,០០០ ដុល្លារ សម្រាប់បើកគណនី ។

សម្រាប់ព័ត៌មានបនែ្ថមដែលទាក់ទងទៅនឹងគណនីវរជន សូមទាក់​ទងទៅ​កាន់​សាខា​ណា​មួយ​ដែល​​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទាក់ទង​មក​កាន់​លេខ (៨៥៥) ២៣ ៨៦៨ ២២២ ឬតាមរយៈអ៊ីម៉េល contact@canadiabank.com.kh​ ៕