គណនី អ៊ីហ៊្សីវ័ន្ត

គណនី អ៊ីហ៊្សីវ័ន្ត ត្រូវបានរចនាឡើងជាពិសេសសម្រាប់ពលករកម្ពុជាធ្វើការនៅ សាធារណរដ្ឋកូរ៉េ ដើម្បី​ផ្ទេរប្រាក់​​ទៅ​​ឱ្យ​ក្រុម​គ្រួសារ ឬ​សាច់ញាតិ​នៅ​ក្នុង​ប្រទេសកម្ពុជា ។

ហេតុអ្វីបានជាចាំបាច់ប្រើប្រាស់ គណនី អ៊ីហ៊្សីវ័ន្ត ក្នុងការផ្ទេរប្រាក់ របស់លោកអ្មក ? ពីព្រោះ គណនី អ៊ីហ៊្សីវ័ន្ត ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ខាងក្រោម៖

 • ប្រព័ន្ធផ្ទេរប្រាក់ល្អបំផុតសម្រាប់ពលករកម្ពុជានៅក្នុងសាធារណរដ្ឋកូរ៉េ៖
  • ឆាប់រហ័ស: វា​ចំណាយ​ពេលតិចជាង​មួយ​ថ្ងៃ​សម្រាប់​សមាជិក ក្រុមគ្រួសារ ឬ​សាច់ញាតិ​របស់លោកអ្នក​ដើម្បី​ទទួលបាន​ប្រាក់​ដែល​បាន​ផ្ទេរ​នេះ ។ (លើក​លែង​ថ្ងៃ​ឈប់សម្រាកចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាក​បុណ្យជាតិ​ក្នុង​ប្រទេស​កម្ពុជា) ។
  • សន្សំសំចៃខ្ពស់: ចំណាយត្រឹមតែ ១៨ ដុល្លាអាមេរិក ក្នុងមួយប្រតិបត្តិការ ។ (កម្រៃសេវាគិតទាំងខាងកម្ពុជា និងកូរ៉េ) ។
  • ងាយស្រួល: យើងមានបុគ្គលិកខ្មែរប្រចាំការនៅក្នុងប្រទេសកូរ៉េ ដើម្បីជួយ ក្នុង​ការ​បំពេញ​បែបបទ គណនី អ៊ីហ៊្សីវ័ន្ត របស់លោកអ្នក ឬ​ប្រឹក្សា​យោបល់​ចំពោះ​បញ្ហា​ផ្ទាល់​ខ្លួន​ផ្សេងៗ របស់​លោកអ្នក​នៅ​ពេល​មក​ដល់​ប្រទេសកូរ៉េ ឬ​លោកអ្នក​អាចបើក គណនី អ៊ីហ៊្សីវ័ន្ត នៅសាខា​ណា​មួយ​របស់​ធនាគារ​កាណាឌីយ៉ា (CNB) មួយ​ដែល​នៅ​ជិត​បំផុត មុនពេល​លោកអ្នក​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ។
  • ចំនួនទឹកប្រាក់ផ្ទេរ: បានរហូតដល់ទៅ ៥០,០០០ ដុល្លាអាមេរិក ។
 • តម្ដល់ប្រាក់តែ ១ ដុល្លាអាមេរិក សម្រាប់ការបើកគណនី លោកអ្នកនឹងទទួល​បាន​សៀវ​ភៅ គណនី អ៊ីហ៊្សីវ័ន្ត និង​កាត​ដក​ប្រាក់​ស្វ័យប្រវត្តិ​ដោយ​ឥតគិត​ថ្លៃ​សេវាកម្ម​ប្រើប្រាស់​សម្រាប់​ឆ្នាំ​ដំបូង ។
 • សមាជិកគ្រួសាររបស់អ្នកឬសាច់ញាតិ (តាមរយៈលិខិត​ផ្ទេរ​សិទ្ធិ) អាច​​ដក​ប្រាក់​​ដែល​​លោកអ្នក​បាន​ផ្ទេរ​នៅ​តាម​សាខា​ណា​មួយ​របស់​ធនាគារ​កាណាឌីយ៉ា (CNB) ដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈម៉ាស៊ីន អេ ធី អឹម របស់​ធនាគារ​កាណាឌីយ៉ា​នៅ​ទូ​ទាំង​ប្រទេស ។

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទ៖

 • ការិយាល័យក្នុងប្រទេសកម្ពុជា: ០២៣ ៨៦៨ ២២២ / ០២៣ ៨៨ ៣៣ ០០ / ០២៣ ៨៨ ៣៥ ០០
 • ទូរស័ព្ទដៃ: ០៧១ ៣៣៣៣ ៤០៦ / ០៨៦ ២៥ ៨៥ ៦៥
 • ទូរស័ព្ទដៃក្នុងប្រទេសកូរ៉េ: ០១០ ២១១ ៥១ ៧១៦