កាតឥណទានពន្ធ

ប្រើប្រាស់ ប័ណ្ណឥណពន្ធធនាគារ កាណាឌីយ៉ា ផ្តល់ភាពងាយ​ស្រួលដល់ លោកអ្នក​រាល់ការ​ទិញ​ទំនិញ​នៅ​តាម​បណ្តាហាង​នានា និង​ដក​សាច់ប្រាក់ ពីទូ អេ ធី អឹម នៅ​ទូទាំង​ពិភពលោក​ដែល​ទទួល​ប័ណ្ណវីសា (VISA) និង យូនៀនផេ (UnionPay) ។

ជម្រើសកាន់តែងាយស្រួលតាមរយៈប័ណ្ណឥណពន្ធ ធនាគារ​កាណាឌីយ៉ា៖

  • ទូទាត់ការចំណាយនៅក្រៅ និងក្នុងប្រទេស
  • ការបញ្ជាទិញតាមសារផ្សេងៗ ឬ ទូរស័ព្ទ
  • ទូទាត់ការចំណាយនៅលើអ៊ីនធឺណេត
  • ដកសាច់ប្រាក់តាមទូអេធីអឹម ឬ បញ្ជរធនាគារកាណាឌីយ៉ា (រួមទាំងធនាគារដ៏ទៃទៀត)
  • ប្រើបានទូទាំងពិភពលោកតាមកន្លែងដែលទទួល VISA ឬ UnionPay
  • មិនចាំបាច់យកប្រាក់ជាប់ខ្លួនច្រើនពេក

លក្ខណៈពិសេសបន្ថែមដ៍អស្ចារ្យ៖

លោកអ្នកគ្រាន់តែស្វែងរកស្លាកសញ្ញាដៃគូអាជីវកម្មរបស់ធនាគារ កាណាឌីយ៉ា ដើម្បីទទួលបានការបញ្ចុះតម្លៃពិសស រាល់ពេលដែលលោកអ្នកប្រើប្រាស់ កាតឥណពន្ធធនាគារ កាណាឌីយ៉ា ជាង 500​ កន្លែង ។

  • ហាងលក់សម្លៀកបំពាក់
  • សណ្ឋាគារ និងក្រុមហ៊ុនទេសចរណ៍
  • ហាងលក់គ្រឿងអលង្ការ
  • ហាងលក់គ្រឿងសង្ហារឹមសំខាន់ៗ
  • ផ្សារទំនើប
  • មជ្ឈមណ្ឌលកម្សាន្ត និងសុខភាព
  • មជ្ឈមណ្ឌលសុខភាព និងកែសម្ផស្ស
  • ហាងកាហ្វេធំៗ
  • អាហារដ្ឋាន

លក្ខខណ្ឌ៖

  • លោកអ្នកត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ចំពោះការស្នើសុំបណ្ណឥណទានគោល និងអាយុចាប់ពី ១៦ឆ្នាំឡើង ចំពោះការស្នើសុំបណ្ណរង ។
  • ឯកសារចាំបាច់៖
    • រូបថត (៤x៦) ២សន្លឹក ។
    • ភ្ជាប់ជាមួយ អត្តសញ្ញាណប័ណ្ណ ឬ សំបុត្រកំណើត ។
  • សម្រាប់ជនបរទេស ត្រូវភ្ជាប់ជាមួយ Passport ដែលមានសុពលភាពយ៉ាងតិច៦ខែ(ឬ អាចភ្ជាប់ជាមូយ ប័ណ្ណសំគាល់ការងារ ដែលចេញដោយក្រុមហ៊ុន) ។

ទំនាក់ទំនងតាមរយៈ៖

  • សាខាធនាគារកាណាឌីយ៉ាដែលនៅជិតលោកអ្នក
  • ឬ បុគ្គលិកសេវាកម្មអតិថិជន ២៤ម៉ោង ០២៣ ៨៦៨ ២២២
  • ឬ អ៊ីម៉ែលមកកាន់៖ contact@canadiabank.com.kh
  • ឬ បុគ្គលិកផ្នែកលក់៖
    • ០៧១ ៣៣៣ ០២៤០
    • ០៧១ ៣៣៣ ០១៥៤
    • ០៧១ ៣១៨ ៨៣៣៣