ផលិតផលឥណទានសាជីវកម្ម

ផលិតផលឥណទានសាជីវកម្ម គឺជាឥណទានដែលផ្តល់ជូនសម្រាប់ រូបវន្តបុគ្គល និង​និតិបុគ្គល ប្រើប្រាស់​ក្នុង​វិស័យ​ពាណិជ្ជកម្ម, ផលិតផលឥណទាន​សាជីវកម្ម​មាន​ប្រភេទ​ដូច​ជា៖

  • ឥណទានវិបារូបន៍
    ឥណទានវិបារូបន៍ ត្រូវបានបង្កើតឡើងដោយមានរយៈពេលរហូតដល់ ១២ខែ ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ជា​ទុន​បង្វិល រយៈ​ពេល​ខ្លី និង​ចំណាយ​លើ​ប្រតិបត្ដិការ ដែល​អ្នក​ខ្ចី​មិន​អាច​បំពេញ​តាម​តម្រូវ​ការ​សាច់ប្រាក់​ប្រចាំ​ថ្ងៃ​របស់ពួកគេ​បាន ។
  • ឥណទានសម្រាប់ទុនបង្វិល
    ឥណទាន​សម្រាប់​ទុន​បង្វិល គឺជា​ឥណទាន​រយៈ​ពេល​ខ្លី​ដែល​ផ្តល់​ជូន​នៅ​ចំនួន​កំរិត​ឥណទាន​ជាក់លាក់​មួយ​ដែល​អាច​​ប្រើ​​ប្រាស់​​បាន​មាន​រយៈ​ពេល​រហូត​ដល់ ១២ខែ ។ ឥណទាន​នេះ​សម្រាប់​ប្រើ​ប្រាស់ ជា​ទុន​បង្វិល​ដែល​លំហូរ​សាច់​ប្រាក់​ត្រូវ​បង់​នៅ​ចុងគ្រា នៃ​សាច់ប្រាក់​ដែល​បាន​បំលែង​ក្នុង​វដ្ត ៣-៦ខែ ។
  • ឥណទានមានកាលកំណត់ (រយៈពេលខ្លី)
    ឥណទានមានកាលកំណត់ គឺជា​ឥណទាន​ដែល​មាន​រយៈ​ពេល​ខ្លី​រហូត​ដល់ ២៤ខែ ហើយ​ឥណទាន​នេះ​ប្រើប្រាស់​ក្នុង​គោល​បំណង ធ្វើ​ជា​ទុន​បង្វិល​ក្នុង​អាជីវកម្ម ហើយ​ប្រាក់​ដើម​តម្រូវ​អោយ​សង​ត្រលប់​នៅ​ចុងគ្រា ។
  • ឥណទានមានកាលកំណត់ (រយៈពេលវែង)
    គឺជាឥណទាន​រយៈ​ពេល​វែង​រហូត​ដល់ ១២០ខែ ដែល​មាន​​រយៈ​ពេល​​អនុគ្រោះ​​រហូត​ដល់ ១២ខែ សម្រាប់​​ប្រើប្រាស់​​ក្នុង​​គោល​​បំណង​​វិនិយោគ​​លើ​​គ្រឿង​ចក្រ ឬ​ ពាណិជ្ជកម្ម​​ផ្សេងៗ​​ទៀត​​ដែល​​ពាក់​ព័ន្ធ ។ តម្រូវ​​ឲ្យ​​បង់​រលោះ​​ប្រាក់​ដើម និង​ការ​ប្រាក់​ប្រចាំ​ខែ ។
  • ឥណទានដាក់សាច់ប្រាក់
    គឺ​ជា​ឥណទាន​ដែល​ផ្តល់​ជូន​នូវ​សាច់​ប្រាក់​ងាយស្រួល ដោយ​ពុំ​មាន​ប៉ះ​ពាល់​ដល់​ចំណូល នៃ​ប្រាក់​សន្សំ​ឡើយ ចំណែក​ទ្រព្យ​ដាក់​បញ្ចាំ គឺ​ជា​ប្រាក់​សន្សំ​មាន​កាល​កំណត់ ប៉ុនែ្ត​នៅ​តែ​អាច​ទទួល​បាន​ការ​ប្រាក់​ដដែល ។