សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិតសម្រាប់នីតិបុគ្គល

ជាមធ្យោបាយដែលរហ័ស សុវត្ថិភាព និង​មានប្រសិទ្ធភាព​លើ​ការចំណាយ នៅ​ពេល​ដែល​លោក​អ្នក​ចូល​ទៅ​ត្រួត​ពិនិត្យ​គណនី និង​គ្រប់គ្រង​សាច់ប្រាក់​របស់ខ្លួន ។

សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិត​សម្រាប់​នីតិបុគ្គល ផ្ដល់​ជូន​លោកអ្នក​នូវ​ផលិតផល និង​សេវាកម្ម​យ៉ាង​ច្រើន ដែល​អនុញ្ញាត​ឲ្យ​លោកអ្នក​អាច​គ្រប់គ្រង​ទុនបង្វិល​របស់​ខ្លួន​បាន ។ មិន​ថា​លោកអ្នក​ចង់​តាម​ដាន​ចំណូល​ទុន ទាញ​យក​​របាយការណ៍​គណនី​ក្នុង​គោល​បំណង​ធ្វើ​របាយការណ៍​សម្របសម្រួល​ធនាគារ ឬក៏​ទូទាត់​ប្រាក់​ជូន​បុគ្គលិក និងអ្នក​ផ្គត់ផ្គង់ ។

ហេតុអ្វីប្រើប្រាស់សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិតសម្រាប់នីតិបុគ្គល?

  • ងាយស្រួល-គ្រប់គ្រងគណនីរបស់លោកអ្នក​ ២៤ម៉ោង​ក្នុង​១ថ្ងៃ ៧ថ្ងៃ​ក្នុង​១​សប្ដាហ៍ពី​គ្រប់ទី​កន្លែង​ទាំង​អស់
  • រីករាយជាមួយនឹងកម្រៃសេវាអនុគ្រោះអនឡាញ
  • មិនគិតថ្លៃសេវាចុះឈ្មោះ និងសេវាប្រចាំខែ
  • ពិនិត្យនិងទាញយកប្រវត្តិប្រតិបត្តិការបានរហូតដល់ទៅ ១២ខែ
  • អាចចាត់តាំងឲ្យមានអ្នកប្រើប្រាស់ច្រើន និង​បែង​ចែក​កម្រិត​ប្រើប្រាស់​សម្រាប់​បុគ្គលិក
  • ជាមធ្យោបាយដ៏​មាន​សុវត្ថិភាព​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ធនាគារ​-ការ​គ្រប់​គ្រង​លេខ​កូដ​សម្ងាត់ និង​ឧបករណ៍​សុវត្ថិភាព

មុខងារដែលមានក្នុងសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតសម្រាប់បុគ្គល

គណនី
  • គណនីសង្ខេប
  • ប្រវត្តិប្រតិបត្តិការ
  • ពិនិត្យនិងគ្រប់គ្រងរបាយការណ៍អេឡិចត្រូនិច
ផ្ទេរប្រាក់
  • ផ្ទេរប្រាក់រវាងក្រុមគណនីផ្ទាល់ខ្លួន
  • ផ្ទេរប្រាក់ទៅកាន់គណនីអ្នកដ៏ទៃនៅក្នុងរង្វង់ធនាគារកាណាឌីយ៉ា
  • ផ្ទេរប្រាក់ទៅកាន់គណនីនៅធនាគារផ្សេង
  • ផ្ទេរប្រាក់ទៅកាន់គណនីនៅក្រៅប្រទេស
ការទូទាត់ប្រាក់ជាកញ្ចប់
  • ទូទាត់ប្រាក់ជូនបុគ្គលិក ឬ​អ្នក​ផ្គត់ផ្គង់​តាម​រយៈ​ការ​ចុច​តែ​មួយដង
ទូទាត់
  • ទូទាត់វិក្កយបត្រភ្លើង និងសេវាជាច្រើនទៀត
បើក/បិទ
  • បើក និងបិទគណនីបញ្ញើមានកាលកំណត់អនឡាញ
ស្នើសុំ
  • ស្នើសុំសៀវភៅមូលប្បទានប័ត្រថ្មី
  • ស្នើសុំមូលប្បទានប័ត្រធនាគារ
  • ស្នើសុំមូលប្បទានបត្រអន្តរជាតិ
គ្រប់គ្រង
  • បង្កើតការទូទាត់តាមកាលកំណត់
  • បង្កើតគំរូប្រតិបត្តិការដើម្បីងាយស្រួលទាញ​យក​ព័ត៌មាន​បាន​រហ័ស
  • គ្រប់គ្រងអ្នកទទួលផល
ព័ត៌មាន​ឋិត​នៅ​លើ​ចង្អុល​ដៃ​របស់​លោកអ្នក
  • ពិនិត្យអត្រាការប្រាក់ និង​អត្រា​ប្ដូរ​រូបិយប័ណ្ណ​បរទេស
គ្រប់គ្រងការប្រើប្រាស់
  • ចាត់​តាំង​កម្រិត​ប្រើប្រាស់​សម្រាប់​បុគ្គលិក ដើម្បី​គ្រប់គ្រង​គណនី​របស់​លោកអ្នក
ជម្រើសផ្ទាល់ខ្លួន
  • ផ្លាស់ប្ដូរពាក្យសម្ងាត់ធនាគារតាមប្រព័ន្ធអ៊ីនធឺណិត
  • ស្នើសុំពាក្យសម្ងាត់ថ្មីតាមអនឡាញ
សុវត្ថិភាព
  • ប្រើប្រាស់​ឧបករណ៍​ការពារ​សុវត្ថិភាព (Token) ដើម្បី​ធ្វើ​ការផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ ២តំណាក់កាល ពេល​ធ្វើ​ប្រតិបត្តិកា​រធនាគារ​អនឡាញ
  • ទទួល​បាន​សារបញ្ជាក់ពីភាពជោគជ័យ នៃប្រតិបត្តិការ​តាម​រយៈ​សារ​ទូរស័ព្ទដៃ​/អ៊ីម៉ែល

របៀបនៃការស្នើសុំប្រើប្រាស់សេវា

ប្រសិនបើលោកអ្នកនៅមិនទាន់ជា​អតិថិជន​នីតិបុគ្គល​របស់​ធនាគារ​កាណាឌីយ៉ា លោកអ្នក​ត្រូវ​ស្នើសុំ​បើក​គណនី​នីតិបុគ្គល​ជា​មុន​សិន មុន​ពេល​លោកអ្នក​អាច​ស្នើសុំ​ប្រើប្រាស់​សេវាកម្ម​ធនាគារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ។

ប្រសិន​បើ​លោកអ្នក​ជា​អតិថិជននីតិ​បុគ្គល​របស់​ធនាគារ​កាណាឌីយ៉ា​ស្រាប់ លោកអ្នក​គ្រាន់តែ​អញ្ជើញ​ទៅ​កាន់​សាខា​ធនាគារ​ណា​មួយ​ដើម្បី​ចុះឈ្មោះ​ប្រើប្រាស់​សេវាកម្ម​ធនាគារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​សម្រាប់​នីតិ​បុគ្គល ។

សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ ០២៣ ៨៦៨ ២២២