ឪកាសការងារ

ធនាគារឈានមុខគេរបស់ប្រទេសកម្ពុជា

ស្របពេលដែលមានការលូតលាស់ក្នុងវិស័យសេដ្ឋកិច្ច និង​ការ​រក្សា​បាន​នូវ​សេ្ថរភាព​អតិផរណា ប្រទេសកម្ពុជា​នឹង​បន្ត​កើន​ឡើង​អត្រា​កំណើន​សេដ្ឋកិច្ច​ខ្ពស់​តាម​គោលដៅ​អភិវឌ្ឍន៍​របស់​ខ្លួន ។

នៅធនាគារកាណាឌីយ៉ា យើងជឿជាក់​ថា​ជា​កន្លែង​ការងារ​ដ៏ល្អ​មួយ​ក្នុង​ការអភិវឌ្ឍន៍​អាជីព​ការងារ​ឆ្ពោះ​ទៅមុខ​ស្រប​ពេល​ដែល​យើង​បាន​ពង្រីក​បណ្តាញ​សាខា​ទូទាំង​ប្រទេស និង​ពង្រឹង​ជំហរ​របស់​យើង​អោយ​ក្លាយ​ជា​ធនាគារ​​ដែល​​មាន​សុវត្ថិភាព​បំផុត​នៅ​​ក្នុង​ប្រទេសកម្ពុជា ។ ក្នុងនាម​ជា​ធនាគារ​ក្នុង​ស្រុកមួយ​ដែល​មាន​បទ​ពិសោធន៍​រយៈ​ពេល​ជាង​២៥ឆ្នាំ​ ក្នុង​ប្រទេសកម្ពុជា ធនាគារ​កាណាឌីយ៉ា ប្តេជ្ញា​ចិត្ត​ជំរុញ​វិសាល​ភាព​នៃ​ការ​រីកចម្រើន​របស់​ខ្លួន​​អោយ​​ក្លាយ​​ជា​ធនាគារ​ដ៏​ល្អ​មួយ​រួមជា​មួយ​នឹង​សេវា​កាន់​តែ​ប្រសើរ ដើម្បី​ជួយ​ជំរុញ​ការ​លូតលាស់​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ក៏​ដូចជា​បណ្តា​ប្រទេស​អាស៊ី និង​ការផ្សា​រភ្ជាប់​ទំនាក់ទំនង​អោយ​កាន់តែ​ប្រសើរ​ឡើង​នៅ​ក្នុង​តំបន់ ។

សូមអញ្ជើញលោក​អ្នក​ទាំងអស់គ្នា​ចូលរួម​ជាមួយ​យើង​ក្នុង​ការចាប់​យក​ឱកាស​អភិវឌ្ឍន៍ខ្លួន និង​រួម​ចំណែក​ធ្វើ​អោយ​ធនាគារ​កាណាឌីយ៉ា​ក្លាយ​ជា​ធនាគារ​ល្អ​បំផុត​របស់​ប្រទេស​កម្ពុជា ។

លោកអ្នកនឹងឃើញភាពខុសប្លែកនៃការអភិវឌ្ឍខ្លួន ជាមួយនឹងធនាគារកាណាឌីយ៉ា

ធនាគារកាណាឌីយ៉ា បាន​បង្កើត​អោយ​មាន​បរិយាកាស​ការងារ​បើក​ទូលាយ​ក្នុង​ការផ្ដល់​តម្លៃ​ទៅ​លើ​គំនិត​បង្កើតថ្មី វឌ្ឍនៈ​ភាព និង​ការផ្លាស់ប្តូរ ដែល​ដូច​ទៅ​នឹង​តម្លៃ​ស្នូល​របស់​យើង “ទំនុកចិត្ត ភាព​ជា​ម្ចាស់​ការ និង​សមទ្ធកម្ម​ការងារ” ។ យើង​ជឿ​ជាក់ថា​ភាព​រីកចម្រើន​របស់​ធនាគារ​កាណាឌីយ៉ា គឺ​ពឹង​ផ្អែក​លើ ធនធាន​មនុស្ស ចំណេះដឹង ការតាំងចិត្ត និង​ស្មារតី​ដ៏​មោះមុត​ថាអ្វី​ក៏​អាច​ធ្វើ​បាន​ក្នុង​ចិត្ត​របស់​បុគ្គលិក​យើង​ម្នាក់ៗ​ជាង​​២០០០​នាក់ ។

យើង​ដំណើរការ​អាជីវកម្ម ប្រកប​តាម​តម្លៃ​ស្នូល​របស់យើង និង​តែង​តែ​គិតគូរ​ដល់​ប្រយោជន៍​រួម​របស់​សហគមន៍ អតិថិជន​របស់​យើង ។ តាមរយៈ​ខិតខំ​ទាំងអស់​នេះ​បាន​ក្លាយ​ជា​ទម្លាប់​នៃ​ការប្រតិបត្តិ​ធនាគារ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​កន្លង​មក ។

ធនាគារ​កាណាឌីយ៉ា និង​ផ្តល់​ឱកាស​ដល់​លោកអ្នក​ដើម្បី​ការអភិវឌ្ឍ​អាជីព​ការងារ​ក្នុង​វិស័យ​ធនាគារ​នៅ​ប្រទេស​កម្ពុជា ។ លោកអ្នក​នឹង​​ទទួល​បាន​ការ​បណ្តុះបណ្តាល ការគាំទ្រ និង​ការលើក​ទឹក​ចិត្ត ដើម្បី​បំពេញ​សក្តានុពល និង​​ភាព​ជោគជ័យ​នៅ​ក្នុង​វិស័យ​ធនាគារ​នា​ពេល​អនាគត ។

យើង​ជឿ​ជាក់​ថា​ធនធាន​មនុស្ស​របស់​យើង​គឺ​មានសារៈ​សំខាន់​ណាស់​ចំពោះ​ធនាគារ ធនាគារ ប្តេជ្ញា​ផ្តល់​នូវ​តម្លៃ​តប​ស្នង អោយ​បាន​សមរម្យ​ដល់​បុគ្គលិក ហើយ​ផ្តល់​ឱកាស​ទូលំ​ទូលាយ​ក្នុង​ការអភិវឌ្ឍ​អាជីព​ការងារ​ដែល​ជា​ការ​ជំរុញ​វប្បធម៌​នៃ​ការរៀន​សូត្រ ។

ស្របពេល​ដែល​យើង​ពង្រីក​បណ្តាញ​សាខា​ទូទាំង​ប្រទេសកម្ពុជា យើង​សូម​អញ្ជើញលោក​អ្នកទាំងអស់គ្នា​ចូលរួម​ចំណែក​កសាង​ធនាគារ​កាណាឌីយ៉ា អោយ​ក្លាយ​ជា​ធនាគារ​ល្អ​បំផុត​របស់​ប្រទេសកម្ពុជា ។

តើធនធានមនុស្សគោលដៅដែលយើងកំពុងស្វែងរកជានរណា?

ក្នុងនាម​ជាធនាគារ​ដែល​ត្រូវបាន​កកើត​ឡើង​ក្នុង​ប្រទេសកម្ពុជា ធនាគារ​កាណាឌីយ៉ា​នឹង​ផ្តល់​ឱកាស​ដល់​លោកអ្នក​ដើម្បី​ក្លាយ​ជា​អ្នកដឹកនាំ​ជំនាន់​ក្រោយ​របស់​ធនាគារ​ដែល​កំពុង​មាន​ការរីក​ចម្រើន​យ៉ាង​ខ្លាំង​មួយនេះ ។

*** ចំណាំ៖ សូមបង្ហាញ​អោយ​បាន​ច្បាស់​អំពី មុខតំណែង ទី​តាំង​បម្រើ​ការងារ និង​ប្រាក់​បៀវត្សន៍​ដែល​រំពឹង​ទុក ក្នុង​ប្រវត្តិរូប​សង្ខេប​ស្នើសុំ​ការងារ (CV and Cover Letter) ។

*** ប្រវត្តិ​រូប​សង្ខេប ឬ បែបបទ​ស្នើសុំ​ដែល​មិន​អនុវត្ត​តាម​បែបបទ​ដែល​បាន​កំណត់ និង​ការទាមទារ​នឹង​ត្រូវចាត់​ទុក​ជា​មោឃៈ ។

សូមចុចនៅលើ ចំណងជើងការងារ ខាងក្រោមដើម្បីទទួលបានពត៌មានលម្អិតអំពីការងារ និងទំនួល​ខុស​ត្រូវ​តួនាទី​ការងារ ។

ចំណងជើងការងារទីតាំងកាលបរិច្ឆេទផុតកំណត់
Merchant Service OfficerHead Office31-Oct-2018
Senior Credit Risk AnalystHead Office31-Oct-2018
Head, Centralized ProjectsHead Office31-Oct-2018
Head of SWIFT CenterHead Office31-Oct-2018
IT OfficerHead Office31-Oct-2018
Senior Finance OfficerHead Office31-Oct-2018
Customer Service Officer / Teller (Chinese Speaking)Phnom Penh, Provincials31-Oct-2018
Loan OfficerPhnom Penh, Provincials31-Oct-2018
Senior Property Management OfficerHead Office31-Oct-2018
Property Management OfficerHead Office31-Oct-2018
Hard Skills TrainerHead Office31-Oct-2018
Deputy Head of Financial Institutions (FIs)Head Office31-Oct-2018
Branch Manager (2 Positions)Pursat & Kratie31-Oct-2018
Standard Trainee Program (Loan Officer 60 Positions)Head Office31-Oct-2018
Credit Risk AnalystHead Office31-Oct-2018
Head of Operation AuditHead Office31-Oct-2018
Lawyer (6 Positions)Head Office31-Oct-2018
Credit Analyst (5 Positions)Head Office31-Oct-2018
Branch ManagerKampong Speu31-Oct-2018
Internal AuditorHead Office31-Oct-2018
Regional Branch OfficerKampong Thom31-Oct-2018
Credit Risk ManagerHead Office31-Oct-2018
SME Loan Officer (2 Positions)Preah Vihear31-Oct-2018
SME Loan Officer (3 Positions)Kampong Thom31-Oct-2018
Senior Trade Sales OfficerHead Office31-Oct-2018
Network Security OfficerHead Office31-Oct-2018
Compliance Management ManagerHead Office31-Oct-2018
Head, Bancassurance DivisionHead Office31-Oct-2018
Head of Corporate RelationshipHead Office31-Oct-2018
Auto Finance SpecialistHead Office31-Oct-2018
Senior Product and Business Analytics OfficerHead Office31-Oct-2018
Recruitment ManagerHead Office31-Oct-2018
Operational Risk Management OfficerHead Office31-Oct-2018
Corporate Loan Officer Siem Reap31-Oct-2018
Referral Insurance Management OfficerHead Office31-Oct-2018
Application Security Officer Head Office31-Oct-2018
Senior Referral Insurance Management OfficerHead Office31-Oct-2018
Contact Center ConsultantHead Office31-Oct-2018
Head, Consumer BusinessHead Office31-Oct-2018
Chief Loan Officer (Many Positions)Phnom Penh, Provincials31-Oct-2018

អត្ថប្រយោជន៏របស់ធនាគារកាណាឌីយ៉ា ក.អ

  • អំឡុងពេលសាកល្បង
  • - ការផ្ដល់ជូនប្រាក់បៀវត្សរ៍ដែលមានលក្ខណៈប្រកួតប្រជែង

    - អត្ថប្រយោជន៍ ច្រើនគួរអោយចាប់អារម្មណ៍

  • បន្ទាប់ពីបញ្ចប់ការសាកល្បង បុគ្គលិកនឹងមានសិទ្ធិ ទទួលបានអត្ថប្រយោជន៏បន្ថែម ដូចខាងក្រោម៖
  • - ផ្ដល់ឯកសណ្ឋានចំនួន បួនឈុត សម្រាប់បុគ្គលិកនារី

    - ប្រាក់រង្វាន់សម្រាប់ (ពិធី ចូលឆ្នាំចិន ពិធី ចូលឆ្នាំប្រពៃណីខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ)

    - ប្រាក់រង្វាន់ចំពោះ លទ្ធផល ការងារល្អ

    - ផ្តល់ប្រាក់កម្ចីពិសេសដល់បុគ្គលិក ដូចជា៖ កម្ចីទិញផ្ទះ កម្ចីលក្ខណៈផ្ទាល់ខ្លួន និងកម្ចីទិញយាន្តជំនិះ

    - ផ្គត់ផ្គង់នូវការសិក្សា មានដូចជា៖ ភាសាបរទេស និងកម្មវិធីសិក្សាទៅតាម មុខវិជ្ជា

    - ផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់ ការសិក្សារបស់កូន បុគ្គលិក

    - បៀវត្សពេញ មួយរយភាគរយ សម្រាប់ពេលសំរាលកូន

    - មានសិទ្ធិ ទទួលបានការបញ្ចុះតម្លៃពិសេស សម្រាប់គម្រោងរបស់ កាណាឌីយ៉ា

    - មានសិទ្ធិ ទទួលបានការបញ្ចុះតម្លៃពិសេស ទៅលើផលិតផល របស់ ធនាគារ

    - អត្ថប្រយោជន៍ ផ្សេងៗទៀត

    - លក្ខខណ្ឌត្រូវបាន អនុវត្ត

របៀបនៃការដាក់ពាក្យ

បេក្ខជន ដែលមាន​ចំណាប់​អារម្មណ៍ សូម​ដាក់​ប្រវត្តិរូប​សង្ខេប CV (ដូច​​សេក្តី​ ចំណាំ ខាងក្រោម) លិខិត​អម (Cover Letter) និង​​ពាក្យស្នើ​សុំ​​បម្រើ​​ការងារ (អាចទាញយកបានដោយចុចទីនេះ) ភ្ជាប់ជាមួយ រូបថត​​បច្ចុប្បន្ន (៤x៦ សម) មក​​កាន់​​បុគ្គលិក​​បដិសណ្ឋារកិច្ច​​របស់​​យើង​​នៅ​​វិមាន​​កាណាឌីយ៉ា​​ជាន់​ទី៥ អគារ​លេខ​ ៣១៥, ផ្លូវ​ព្រះអង្គឌួង​កែង​​នឹង​មហា​​វិថី​ព្រះ​មុនីវង្ស រាជធានីភ្នំពេញ ឬ​ តាមអាស្រ័យដ្ឋានអ៊ីម៉ែល: hr.recruitment@canadiabank.com.kh ឬ បេក្ខជនក៏អាចចុចលើ “ដាក់ពាក្យស្នើសុំការងារ” ក្នុងប្រអប់ (នៅផ្នែកខាងក្រោម) ដើម្បីបំពេញពាក្យស្នើសុំការងារលើបណ្តាញយើង ។

ចំណាំ៖

  • ត្រូវបញ្ជាក់​ឲ្យ​បាន​ច្បាស់​នៅ​ក្នុង​ជីវប្រវត្តិរូប​សង្ខេប អំពី​ទីកន្លែងធ្វើការ តួនាទី និង​ប្រាក់​បៀវត្ស​រំពឹងទុក
  • ឯកសារ​ត្រូវភ្ជាប់​ជាមួយ (ឯកសារថតចម្លង) មានដូចជា អត្តសញ្ញាណ​ប័ណ្ណ ឬ លិខិត​ឆ្លង​ដែន (សម្រាប់​ជនបរទេស) សំបុត្រ​កំណើត សៀវភៅគ្រួសារ សញ្ញាបត្របរិញ្ញាបត្រ ឬ អនុបណ្ឌិត ព្រឹត្តិបត្រពិន្ទុ លិខិត​យោង​បទ​ពិសោធន៍​ការងារ ឬ ការសិក្សា ។ ចំពោះ​ឯកសារ​ច្បាប់ដើម ត្រូវ​ភ្ជាប់​មក​ជា​មួយ​ពេល​ធ្វើបទ​សម្ភាសន៍ ធនាគារ​នឹង​រក្សាទុក​តែ​សេចក្តី​ចម្លង​ប៉ុណ្ណោះ ។

  • *** បែបបទសម្រាប់ការដាក់ពាក្យ តាមរយៈអ៊ីម៉ែល៖

  • ចំណងជើងអ៊ីម៉ែល៖ Apply for Name-Position(ឧទាហរណ៍៖ Apply for Risk-Manager)
  • ពាក្យស្នើសុំការងារត្រូវតែជាឯកសារ PDF ឬ MS Word (២០០៣) មិនឱ្យលើសពីទំហំ ២MB
  • ឯកសារត្រូវដាក់ឈ្មោះ៖ Applicant’s Name_Position Apply_CV.pdf (ឧទាហរណ៍៖ Sok-Chy_Risk-Manager_CV.pdf) ។

របៀបដែលយើងដំណើរការ

សូម​កត់​សម្គាល់ថា មានតែ​បេក្ខជន​ជាប់​ក្នុង​បញ្ជី​សម្រាំង ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​តែ​ប៉ុណ្ណោះ និង​ត្រូវ​ទាក់ទង​ឱ្យ​មក​ធ្វើ​កិច្ចសម្ភាសន៍​ជា​លើក​ដំបូង ។ ប្រវត្តិរូប​សង្ខេប​នឹង​ត្រូវ​បាន​រក្សា​ទុកជា​ការសម្ងាត់ និង​មិន​ប្រគល់​ទៅ​វិញ​ទោះ​ក្រោម​លក្ខខណ្ឌ​ណា​ក៏​ដោយ ។ ពាក្យ​ស្នើសុំ​ការងារស្ទួន​ដែល​ទទួល​បាន​ក្នុង​ឆ្នាំ​តែមួយ នឹង​ត្រូវបាន​ចាត់​ទុក​ជា​មោឃៈ ។