គណនីចរន្ត

គណនីចរន្តអាចបើកបានក្នុងរូបិយប័ណ្ណជា ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក និង​ប្រាក់បាតថៃ​ដែល​តម្រូវ​អោយ​មាន​ប្រាក់​តម្កល់​យ៉ាង​តិច ២០០ដុល្លារអាមេរិក ឬ​ស្មើ​នឹង​តម្លៃ​រូបិយប័ណ្ណ​ផ្សេង​ទៀត ។ គណនីនេះ​អាច​ជួយ​សម្រួល​ដល់​ការងារ​ពាណិជ្ជកម្ម​របស់​លោក​អ្នក​ដោយ​ការប្រើប្រាស់​មូលប្បទានប័ត្រ​ជំនួស​អោយ​សាច់​ប្រាក់ ។ គណនីចរន្ត​អាច​ប្រើ​គួប​ផ្សំ​ជាមួយ​គណនីសំច័យ​សម្រាប់ការ​ទូទាត់​មូលប្បទានប័ត្រ​ ដោយ​ធ្វើការផ្ទេរ​សម​តុល្យ​រវាង​គណនី​ទាំងពីរ ។

លក្ខណៈពិសេសរបស់គណនី

 • អាចបើកបានបីរូបិយប័ណ្ណមានដូចជា ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក និងប្រាក់បាតថៃ ។
 • ពុំមានកម្រៃសេវាប្រចាំខែលើគណនីចរន្ត ។
 • ផ្តល់ជូនរបាយការណ៍គណនីប្រចាំខែដោយឥតគិតថ្លៃ ។
 • មានភាពងាយស្រួលជាមួយនឹងការប្រើប្រាស់សៀវភៅមូលប្បទានប័ត្រ ។
 • ងាយស្រួលក្នុងការធ្វើប្រតិបត្តិការគណនីតាមរយៈសេវាធនាគារ តាម​ប្រព័ន្ធ​អ៊ីនធឺណេត (Internet Banking) ប្រព័ន្ធទូរស័ព្ទ (Mobile Banking) ម៉ាស៊ីន អេ ធី អឹម ធនាគារកាណាឌីយ៉ា និងបណ្តាញម៉ាស៊ីន អេ ធី អឹម អ៊ី ស៊ី ខេស (Easycash) ដែលមានស្លាកសញ្ញា (៛) ។
 • ងាយស្រួលក្នុងការទូទាត់វិក្កយបត្រទឹក ឬ ភ្លើងតាមរយៈ បញ្ជរបេឡា ឬម៉ាស៊ីន អេ ធី អឹម ។

លក្ខខណ្ឌ

 • ប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅអាចបើកគណនីនេះបាន ។
 • ក្រុមហ៊ុនអាជីវកម្មដែលបានចុះបញ្ជីពាណិជ្ជកម្មស្របច្បាប់ អាចបើកគណនីនេះបាន ។

បើកគណនីសំច័យនៅថ្ងៃនេះ

សូមមកកាន់​សាខា​ធនាគារ​កាណាឌីយ៉ា​ដែល​នៅជិត​​លោកអ្នក​​ដើម្បី​បំពេញ​​ទម្រង់​​ស្នើសុំ​​បើក​​គណនី​​ដោយ​​ភ្ជាប់​​មក​​ជាមួយ​​នូវ​ឯកសារ​​ដូច​ខាង​ក្រោម៖

 • សម្រាប់ក្រុមហ៊ុន
  • វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម អាជ្ញា​ប័ណ្ណ​អាជីវកម្ម​អនុស្សារណៈ និងលក្ខន្តិកៈ​ក្រុមហ៊ុន​​សេចក្តី​សម្រេច​​របស់​​ក្រុម​ប្រឹក្សា​​ភិបាល និង​ប័ណ្ណប៉ាតង់ ។
  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ហត្ថលេខីដែលបានអនុញ្ញាត សមាជិក​ក្រុម​ប្រឹក្សា​ភិបាល និងម្ចាស់ភាគហ៊ុន ។
  • ដាក់ប្រាក់បញ្ញើដំបូងយ៉ាងតិច ២០០ដុល្លាអាមេរិក សម្រាប់បើកគណនី ។

សម្រាប់ព័ត៌មានបនែ្ថមដែលទាក់ទងទៅនឹងគណនីចរន្ត សូម​ទាក់ទង​ទៅ​កាន់​សាខា​ណា​មួយ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ទាក់ទង​មកកាន់​លេខ (៨៥៥) ២៣ ៨៦៨ ២២២ ឬ​តាម​រយៈ​អ៊ីម៉េល contact@canadiabank.com.kh