ឥណទានយានយន្ត

សេវាឥណទានយានយន្តរបស់ធនាគារណាឌីយ៉ា ធ្វើ​អោយ​ក្តី​ស្រមៃ​របស់​លោក​អ្នក​ក្លាយ​ជា​ការ​ពិត​ដោយ​ផ្តល់​ជូន​លោក​អ្នក​ជាមួយ​សេវាកម្ម​ឆាប់រហ័ស និង​លក្ខខណ្ឌ​ងាយស្រួល ដើម្បីអោយ​លោកអ្នក​ទទួល​បាន​យានយន្ត​តាម​បំណង​ប្រាថ្នា ដែល​អាច​ជួយ​សម្រួល​ដល់​ការងារ​ប្រចាំ​ថ្ងៃ​របស់​លោក​អ្នក ។ អតិថិជនទាំងអស់​អាច​ទទួល​បាន​យានយន្ត​ក្នុង​ក្តី​ស្រមៃ ដោយ​ផ្ទេការ​ចំណាយ​ដុល​នៃ​ថ្លៃ​ទិញ​យានយន្ត​ទៅ​ជាការ​ចំណាយ​ប្រចាំខែ​តាមរយៈ​ការ​សង​រំលោះ​មក ធនាគារ​កាណាឌីយ៉ា ព្រម​ទាំង​ពុំ​តម្រូវ​អោយ​មាន​ទ្រព្យ​ដាក់​ធានា​ផ្សេង​ឡើយ ។

ធនាគារ​យើងខ្ញុំមានផ្តល់ជូន ឥណទាន​យានយន្ត ដែល​មាន​លក្ខខណ្ឌ​ពិសេសៗ​ដូច​ខាង​ក្រោម៖

 • ទំហំប្រាក់កម្ចីរហូតដល់៧០% នៃតម្លៃយានយន្ត
 • ពុំចាំបាច់មានទ្រព្យបញ្ចាំ
 • បង់រំលោះរយៈពេលវែង
 • អត្រាការប្រាក់ទាបសមរម្យ
 • សេវាកម្មបម្រើ និងអនុម័តឥណទានឆាប់រហ័ស

ឯកសារតម្រូវអតិថិជនមាន៖

 • ចំពោះឯកត្តជនដែលមានចំណូលទៀងទាត់
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអ្នកខ្ចី (ប្តីប្រពន្ធ)
  • សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
  • ប័ណ្ណបើកបរ (បើសិនជាមាន)
  • ឯកសារពាក់ព័ន្ធនិងប្រាក់បៀវត្ស៍រ
  • របាយការណ៍ធនាគារប្រចាំខែ ឬសៀវភៅគណនី
 • ចំពោះអ្នកប្រកបអាជីវកម្ម
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអ្នកខ្ចី (ប្តីប្រពន្ធ)
  • សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
  • ប័ណ្ណបើកបរ (បើសិនជាមាន)
  • ប័ណ្ណប៉ាតង់ ឬលិខិតអនុញ្ញាតអាជីវកម្ម ឬវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម
  • របាយការណ៍ហិរញ្ញវត្ថុ
  • របាយការណ៍ធនាគារប្រចាំខែ ឬសៀវភៅគណនី
 • ទទួលយកអ្នកធានាដែលអ្នកធានាត្រូវមាន
  • អត្តសញ្ញាប័ណ្ណសញ្ញាតិខ្មែរអ្នកធានា
  • សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅអ្នកធានា

*** លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត