ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (អេ ធី អឹម)

ក្នុងពេលបច្ចុប្បន្នធនាគារកាណាឌីយ៉ាបានបំពាក់នូវម៉ាស៊ីន អេ ធី អឹម ចំនួន ១៤៩ គ្រឿង​នៅ​តាម​សាខា​នានា​ទូទាំង​ប្រទេស ។ លោក​អ្នក​មិន​ត្រឹមតែ​អាចដក​ប្រាក់​នៅ​ក្នុង​ម៉ោង​ធ្វើការ​តែ​ប៉ុណ្ណោះ​ទេ តែ​លោកអ្នក​អាច​ធ្វើ​ការដក​ប្រាក់​បាន​ពី​ម៉ាស៊ីន​ អេ ធី អឹម ពេញ២៤ម៉ោង​ទោះ​ជា​ថ្ងៃ​ឈប់សម្រាក​ក៏​ដោយ ។ ​លើស​ពី​នេះ​ទៅ​ទៀត លោកអ្នក​ក៏​អាច​ធ្វើ​ការ​ដក​ប្រាក់​ពី​ម៉ាស៊ីន អេ ធី អឹម ដោយ​ប្រើប្រាស់ ម៉ាស្ទ័រ វីសា កាត ក៏​បាន​ដែរ ។

អ្វីជា អេ ធី អឹម ?

អេ ធី អឹម គឺជាម៉ាស៊ីនដែល​ផ្តល់​សេវាកម្ម​ដកប្រាក់​ដោយ​ស្វ័យប្រវត្តិ​ដោយ​អតិថិជន​មិន​បាច់​ធ្វើ​ការ​រង់ចាំ​ជា​ជួរ​ដើម្បី​ដក​ប្រាក់​នោះ​ទេ ។ ជា​រួម គឺ​លោកអ្នក​អាច​ធ្វើ​ប្រតិបត្តិការ​ដក​សាច់​ប្រាក់​ពី​ម៉ាស៊ីន​បាន​យ៉ាង​ឆាប់​រហ័ស ។

នរណាអាចប្រើសេវាកម្ម អេ ធី អឹម

ចំពោះអតិថិជនទាំងអស់របស់ធនាគារតំរូវអោយមានគណនីសន្សំ គណនី​សន្សំ​មាន​កាល​កំណត់ និង​គណនី​​មូលប្បទានប័ត្រ ។ ជា​មួយ​គណនី មាន​កាល​កំនត់ និង​មូលប្បទានប័ត្រ រាល់​អតិថិជន​ទាំង​អស់​អាច​ដក​បាន​តែ ប្រាក់រៀល និង​ប្រាក់​ដុល្លារ​អាមេរិក ។

ហេតុអ្វីជា អេ ធី អឹម មានសារៈប្រយោជន៍ប្រើប្រាស់

  • មិនចាំបាច់រង់ចាំ ឬក៏ឈរជាជួរនៅធនាគារ
  • ការដកប្រាក់យ៉ាងឆាប់រហ័ស
  • បែបផែនជីវិតថ្មីមួយទៀត និងកិត្តនាមរបស់លោកអ្នកដែលមានប័ណ្ណ អេ ធី អឹម របស់ធនាគារកាណាឌីយ៉ា

លក្ខណៈពិសេស និងអត្ថប្រយោជន៍ នៃកាត អេ ធី អឹម

  • បង់ប្រាក់ថ្លៃប្រើប្រាស់អគ្គីសនី(សំរាប់អតិថិជននៅក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្តាល) ។ ចុចទីនេះ ដើម្បី​មើល​របៀបបង់​ភ្លើង​តាម ម៉ាស៊ីន អេ ធី អឹម ។
  • បង់ប្រាក់ថ្លៃប្រើប្រាស់ទឹក(សំរាប់អតិថិជននៅក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្តាល) ។ ចុចទីនេះ ដើម្បី​មើល​របៀប​បង់​ទឹក​តាម​ម៉ាស៊ីន អេ ធី អឹម ។
  • ផ្ទេរប្រាក់ពីគណនីមួយទៅគណនីមួយទៀតរបស់ ធនាគារកាណាឌីយ៉ា ក.អ
  • ត្រួតពិនិត្យសមតុល្យ
  • ប្តូរប្រាក់
    • រៀល ទៅ ដុល្លា: ≈ 500 ដុល្លាអាមេរិក ក្នុងមួយថ្ងៃ ហើយចំនួនអតិបរិមាដកមួយដងបាន ≈ 500 ដុល្លាអាមេរិក ។
    • ដុល្លា ទៅ រៀល: ≈ 2,000,000 រៀល ក្នុងមួយថ្ងៃ ហើយចំនួនអតិបរិមាដកមួយដងបាន ≈ 700,000 រៀល ។
    • សម្គាល់: ការប្តូរប្រាក់ គឺអាស្រ័យលើអត្រាប្តូរប្រាក់ប្រចាំថ្ងៃរបស់ធនាគារកាណាឌីយ៉ា​ ។
  • អាចប្រើប្រាស់ជាមួយម៉ាស៊ិនឆូតកាត (POS) របស់ធនាគារ កាណាឌីយ៉ា ក.អ
  • អាចដកប្រាក់ជាមួយទូ អេ ធី អឹម ដែលមានស្លាកសញ្ញ(៛, Maestro, Plus)ទូទាំងពិភពលោក​
  • អាចដកប្រាក់ជាមួយទូ អេ ធី អឹម របស់ ធនាគារកាណាឌីយ៉ា៖
    • ១០០០ ដុល្លាអាមេរិក ក្នុងមួយថ្ងៃ ហើយចំនួនអតិបរិមាដកមួយដងបាន ១០០០ ដុល្លាអាមេរិក ។
    • ៤,​០០០,០០០ រៀល ក្នុងមួយថ្ងៃ ហើយចំនួនអតិបរិមាដកមួយដងបាន ៧០០,០០០ រៀល ។

អេ ធី អឹម អាចប្រើប្រាស់បាននៅពេលណាខ្លះ

នៅគ្រប់បណ្តាម៉ាស៊ីន អេ ធី អឹម ទាំងអស់នៅគ្រប់សាខានឹងបំរើការជូន២៤ម៉ោងក្នុង១ថ្ងៃ និង​៧ថ្ងៃក្នុង១សប្តាហ៍

ត្រូវដំណើរការកាត អេ ធី អឹម​ ដោយរបៀបណា

  • ត្រូវបំពេញបែបបទដើម្បីស្នើសុំប័ណ្ណ អេ ធី អឹម នៅផ្នែកបំរើអតិថិជន ដោយតំរូវអោយបង់ថ្លៃសេវាកម្ម ៦ដុល្លាអាមេរិក សម្រាប់ប័ណ្ណមួយ ។ លោកអ្នក​នឹង​ទទួល​បាន​ប័ណ្ណ​ក្នុង​រយៈពេល ៣ថ្ងៃ ដោយ​មាន​ការទាក់ទង​ដោយ​ផ្ទាល់ ដើម្បី​ទទួល​យក​ប័ណ្ណ​ពី​ផ្នែក​បម្រើ​អតិថិជន
  • ផ្នែកបំរើអតិថិជននឺងផ្តល់ប័ណ្ណ អេ ធី អឹម ជូន​លោក​អ្នក​ដោយ​ភ្ជាប់​ជា​មួយ​លេខ​សំងាត់ (PIN) ដើម្បី​ជា​សុវត្ថិ​ភាព​​ក្នុង​ការប្រើប្រាស់​គណនី​របស់​លោកអ្នក​នៅ​លើ​ម៉ាស៊ីន អេ ធី អឹម
  • ម៉ាស៊ីន អេ ធី អឹម អនុញ្​ញាតិអោយលោកអ្នកប្តូរលេខសំងាត់(PIN)តាមតម្រូវការ​ ។ ហើយ​វាជា​ការ​ប្រសើរ​បើ​លោក​អ្នក​ធ្វើកា​រប្តូរ​លេខ​សំងាត់ បន្ទាប់ពីធ្វើប្រតិបត្តិការដំបូង

ថ្លៃសេវា​ដំណើរការ អេ ធី អឹម (Sur Charge)

ម៉ាស៊ីន អេ ធី អឹម ធនាគារកាណាឌីយ៉ា​អនុញាត​ឱ្យ​លោកអ្នក​ធ្វើ​ប្រតិបត្តិការ​សេវា​កម្ម​តាមរយៈ ប័ណ្ណ Visa, ប័ណ្ណ Plus, ប័ណ្ណ Visa Electron, ប័ណ្ណ Maestro, ប័ណ្ណ MasterCard, ប័ណ្ណ MasterCard Electronic, ប័ណ្ណ Cirrus, ប័ណ្ណ UnionPay International បានគ្រប់ពេលវេលា ( ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍) មានលក្ខណៈងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត ។

កាតអាចប្រើជាមួយម៉ាស៊ីន អេ ធី អឹម ធនាគារកាណាឌីយ៉ា

សម្គាល់៖ ការកំណត់កាត ក្នុងការធើ្វប្រតិបត្តិការ

  • ៥០០ ដុល្លាអាមេរិក ក្នុងមួយប្រតិបត្តិការ
  • ១០០០ ដុល្លាអាមេរិក ក្នុងមួយថ្ងៃ