ធនាគារកាណាឌីយ៉ា

ធនាគារ​កាណា​ឌីយ៉ា ក.អ ត្រូវបានបង្កើតឡើងនូវថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៩១ ដែលមានឈ្មោះថា "Canadia Gold & Trust Corporation Ltd." ដោយមានការចូលរួមរវាងភាគីកម្ពុជានិងកាណាដា និង ធនាគារជាតិនៃកម្ពុជា។ រចនាសម្ព័ន្ធគ្រប់គ្រងរបស់ធនាគារ គឺមានការចូលរួមពីបុគ្គលិក ជំនាញៗពីធនាគារជាតិនៃកម្ពុជា និងម្ចាស់ភាគ ហ៊ុនទាំងសងខាងៈ កម្ពុជា កាណាដា ។

គោលដៅសំខាន់ៗ​របស់​ធនាគារ​កាណាឌីយ៉ា​គឺ​សំដៅ​ទៅ​លើ​ប្រតិបត្តិការ​មាស ដូចជា​ការផលិត​មាស និងផ្តល់ កំចី​ដល់​ពាណិជ្ជករ​ទាំង​ឡាយ ។ នៅថ្ងៃ១៩ មេសា ១៩៩៣ ធនាគារ​ត្រូវបាន​ប្តូរ​ទៅ​ជា​ធនាគារ​កាណាឌីយ៉ា ដោយ​ទទួល​បាន​សិទ្ធ​ជា​ធនាគារ​ពាណិជ្ជកម្ម ពី​ធនាគារ​ជាតិ​កម្ពុជា និង​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជីក្រសួង​ពាណិជ្ជ​កម្ម ។ រហូត​មក​ដល់​ថ្ងៃ​ទី១៦ ធ្នូ ២០០៣ ធនាគារ​ត្រូវ​បាន​ទទួល​ស្គាល់​សារ​ជា​ថ្មី​ថា ធនាគារ​កាណា​ឌីយ៉ា ក.អ ។

ចាប់តាំងពីឆ្នាំ១៩៩៨ ធនាគារ​បាន​ក្លាយ​ជា​ធនាគារ​ក្នុង​ស្រុក​ដ៏ធំ​ជាង​គេ ជា​មួយ​បណ្តាញ​ដ៏​ធំ​ជាង​គេ​ទូ​ទាំង​ពិភពលោក ហើយ​មាន​ការ​ទទួល ស្គាល់​យ៉ាង​មុតមាំ​ពី​សំណាក់​ប្រជាជន​ក្នុង​ស្រុក​ក៏​ដូចជា​ក្រៅ​ប្រទេស។ ធនាគារ ផ្តោត​ទៅ​លើ​ទីផ្សារ​ភាគហ៊ុន​ក្នុង​ការ​ផ្តល់​ប្រាក់​កំចី ក៏​ដូចជា​ការទទួលប្រាក់​បញ្ញើ ។ ធនាគារ​ផ្តល់​ជូន​នូវ​សេវា​កម្ម ហិរញ្ញ​វត្ថុ​នៅ​ទី​ស្នាក់​ការ​កណ្តាល និងគ្រប់ ៥៧ សាខា​ក្នុង​ទីក្រុង​ភ្នំពេញ និងបណ្តាល​ខេត្ត​ផ្សេងៗ ទៀតក្នុង​ប្រទេសកម្ពុជា​ ។

ហេតុអ្វីបានជាជ្រើសរើសធនាគារកាណាឌីយ៉ា?


ឈ្មោះរបស់ធនាគារបានប្រែក្លាយមកពីប្រជាជន ដែលជាអភិជនមកពីប្រទេសកាណាដា ។
ទស្សនៈវិស័យ

កាណាឌីយ៉ាជាធនាគារដែលឈានមុខគេនៅកម្ពុជា ។

បេសកកម្ម

ជាមួយនឹងបទដ្ឋានដ៏ល្អបំផុតក្នុងការផ្តល់សេវាជូនអតិថិជន តាមរយៈបទពិសោធន៍ជាមួយអតិថិជន និងគុណភាពការងារសម្រាប់រយៈពេលវែង ការបំពេញសេវាធនាគារ ដែលមានទំនាក់ទំនងជាមួយអតិថិជនរបស់យើង ។