ធនាគារកាណាឌីយ៉ា ក.អ អាចដើរតួនាទីជាអ្នកទទួលខុសត្រូវចំពោះអតិថិជននូវរាល់ការចេញនូវលិខិតធានាដូចខាងក្រោម៖
យើងខ្ញុំធ្វើការផ្តល់ជូននូវកម្រិត នៃលិខិតឥណទាន ក្នុងការប្រើប្រាស់ ជាលក្ខណៈពាណិជ្ជកម្ម ឬ បុគ្គលសម្រាប់រយៈពេលពេញមួយឆ្នាំ(អាចមានករណីលើកលែង) ។ កម្រិតលិខិតឥណទាននេះអាចប្រើ ជាឯកសារ នៃការនាំចូល និងការនាំចេញ ព្រមទាំងសម្រាប់ការទ្រទ្រង់ ជាឥណទានហិរញ្ញប្បទានពាណិជ្ជកម្ម ។
ឥណទានហិរញ្ញប្បទានពាណិជ្ជកម្ម ជាឥណទានរយៈពេលខ្លីដែលប្រើប្រាស់សម្រាប់ធ្វើការទូទាត់រាល់លិខិតឥណទាន នៃការនាំចូលទំនិញរបស់អតិថិជន ។ ឥណទាននេះតម្រូវឲ្យមានការទូទាត់សងការប្រាក់រៀងរាល់ខែ(មិនលើសពី ៣ខែ) ទៅតាមកាលបរិច្ឆេទដែលបានកំណត់ ឬ នៅក្នុងកំឡុងពេលដែលថ្លៃទំនិញត្រូវបានធ្វើការទូទាត់រួចរាល់ ។
ផលិតផលហិរញ្ញប្បទានពាណិជ្ជកម្មថ្មីនេះត្រូវបានផ្តល់ជូនអតិថិជននូវជម្រើស និងភាពបត់បែនកាន់តែប្រសើរជាងមុន ក្នុងការបំពេញនូវតម្រូវការហិរញ្ញវត្ថុ នៃអាជីវកម្មរបស់អតិថិជន ។ ផលិតផលនេះត្រូវបានបងើ្កតឡើង ដើម្បីផ្តល់ជូនអតិថិជន ក្នុងការប្រើប្រាស់ទូទាត់វិក័យប័ត្រជំពាក់ និងតម្រូវឲ្យមានការទូទាត់មកធនាគារវិញនៅរៀងរាល់ពេលកំណត់ នៃការទូទាត់វិក័យប័ត្រដោយមិនលើសពីរយៈពេល ៦ខែ ។
ធនាគារបានផ្តល់ជូនជម្រើស ជាច្រើនសំរាប់ផលិតផលហរិញ្ញប្បទានពាណិជ្ជកម្មដែលផ្តល់ជូននូវកម្ចីឥណទាន សំរាប់ការទូទាត់ទៅលើវិក័យប័ត្របញ្ជារទិញរបស់អតិថិជន ។ ប្រភេទឥណទាននេះ គឺអាចប្រើប្រាស់បានសំរាប់អតិថិជនថ្មី និងអតិថិជនដែលកំពុងប្រើប្រាស់សេវាជាមួយធនាគារស្រាប់ ។ រាល់ការបញ្ចេញឥណទានម្តងៗ គឺមានរយៈពេលរហូតដល់ ៣ខែ ទើបធ្វើការទូទាត់មកធនាគារវិញ ។