គណនីចរន្តអាចបើកបានក្នុងរូបិយប័ណ្ណជា ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក និងប្រាក់បាតថៃដែលតម្រូវអោយមានប្រាក់តម្កល់យ៉ាងតិច ២០០ដុល្លារអាមេរិក ឬស្មើនឹងតម្លៃរូបិយប័ណ្ណផ្សេងទៀត ។ គណនីនេះអាចជួយសម្រួលដល់ការងារពាណិជ្ជកម្មរបស់លោកអ្នកដោយការប្រើប្រាស់មូលប្បទានប័ត្រជំនួសអោយសាច់ប្រាក់ ។ គណនីចរន្តអាចប្រើគួបផ្សំជាមួយគណនីសំច័យសម្រាប់ការទូទាត់មូលប្បទានប័ត្រ ដោយធ្វើការផ្ទេរសមតុល្យរវាងគណនីទាំងពីរ ។
សូមមកកាន់សាខាធនាគារកាណាឌីយ៉ាដែលនៅជិតលោកអ្នកដើម្បីបំពេញទម្រង់ស្នើសុំបើកគណនីដោយភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
សម្រាប់ព័ត៌មានបនែ្ថមដែលទាក់ទងទៅនឹងគណនីចរន្ត សូមទាក់ទងទៅកាន់សាខាណាមួយដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកកាន់លេខ (៨៥៥) ២៣ ៨៦៨ ២២២ ឬតាមរយៈអ៊ីម៉េល contact@canadiabank.com.kh ៕