គេហទំព័រ   |   ទំនាក់ទំនង   |   ផែនទីទំព័រ
ស្វែងរក
ទីតាំងរបស់អ្នក : គេហទំព័រអំពីកាណាឌីយ៉ា
វិចិ្ឆកា 11, 1991
អាគារថ្មីរបស់​ កាណាឌីយ៉ា
ប្រវ​​​​​​​​​​​​​​​ត្តិរបស់ធនាគារកាណាឌីយ៉ា
ធនាគារកាណាឌីយ៉ា ត្រូវបានបង្កើតឡើងនូវថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៩១ ដែលមានឈ្មោះថា ​  "Canadia Gold & Trust Corporation Ltd." ដោយមានការចូលរួមរវាងភាគីកម្ពុជានិងកាណាដា និង ធនាគារជាតិនៃកម្ពុជា។ រចនាសម្ព័ន្ធគ្រប់គ្រងរបស់ធនាគារ គឺមានការចូលរួមពីបុគ្គលិកជំនាញៗពីធនាគារជាតិនៃកម្ពុជា និងម្ចាស់ភាគ ហ៊ុនទាំងសងខាងៈ កម្ពុជា កាណាដា។

គោលដៅសំខាន់ៗរបស់ធនាគារកាណាឌីយ៉ាគឺសំដៅទៅលើប្រតិបត្តិការមាស ដូចជាការផលិតមាស និងផ្តល់ កំចី​ដល់ពាណិជ្ជករទាំងឡាយ។ នៅថ្ងៃ១៩ មេសា ១៩៩៣ ធនាគារត្រូវបានប្តូរទៅជាធនាគារកាណាឌីយ៉ា ដោយទទួលបានសិទ្ធជាធនាគារពាណិជ្ជកម្ម ពីធនាគារជាតិកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រសួងពាណិជ្ជកម្ម។ រហូតមកដល់ថ្ងៃទី១៦ ធ្នូ ២០០៣ ធនាគារត្រូវបានទទួលស្គាល់សារជាថ្មីថា ធនាគារកាណាឌីយ៉ា ក.អ។​

ចាប់តាំងពីឆ្នាំ១៩៩៨ ធនាគារបានក្លាយជាធនាគារក្នុងស្រុកដ៏ធំជាងគេ ជាមួយបណ្តាញដ៏ធំជាងគេទូទាំងពិភព លោក ហើយមានការទទួលស្គាល់យ៉ាងមុតមាំពីសំណាក់ប្រជាជនក្នុងស្រុកក៏ដូចជាក្រៅប្រទេស។ ធនាគារ ផ្តោតទៅលើទីផ្សារភាគហ៊ុនក្នុងការផ្តល់ប្រាក់កំចី ក៏ដូចជាការទទួលប្រាក់បញ្ញើរ។ ធនាគារផ្តល់ជូននូវសេវាកម្ម ហិរញ្ញវត្ថុនៅទីស្នាក់ការកណ្តាលនិងគ្រប់២៣សាខាក្នុងទីក្រុងភ្នំពេញនិងបណ្តាលខេត្តផ្សេងៗទៀតក្នុងប្រទេស កម្ពុជា។ នៅចុងឆ្នាំ២០០៨នេះ ធនាគារមានគំរោងពង្រីកសាខារហូតដល់២៨។
ហេតុអ្វីបានជាជ្រើសរើសធនាគារកាណាឌីយ៉ា?
ឈ្មោះរបស់ធនាគារបានប្រែក្លាយមកពីប្រជាជន ដែលជាអភិជនមកពីប្រទេសកាណាដា។
Term & Conditions   |   Data Protection & Privacy Statement © Copyright canadiabank.com, inc 2011-2012. All rights reserved.
គោលដៅរបស់ធនាគារកាណាឌីយ៉ា
គោលដៅរបស់ធនាគារគឺធ្វើយ៉ាងណាអោយក្លាយទៅជាធនាគារនាំមុខគេក្នុងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា។

ដើម្បីសំរេចបានគោលដៅនេះ ធនាគារបានបន្តពង្រីកបន្ថែមនូវសេវាកម្មផ្នែកអតិថិជន ដោយបង្ហាញបន្ថែមនូវ ផលិតផលថ្មីៗ ក៏ដូចជាការបង្កើតអោយមាននូវផលិតផល​ហិរញ្ញវត្ថុ និងសេវាកម្ម ដើម្បីផ្តល់ជូនតាមនូវតំរូវការ របស់អតិថិជន។

ដោយមានការចូលរួមពីធនាគារជាតិ និងម្ចាស់ផ្តល់ជំនួយផ្សេងទៀត សំណង់អាគារនិងធនធានមនុស្ស ត្រូវ បានពង្រឹងនិងបង្កើនបន្ថែម ដើម្បីទទួលនិងឈានអោយដល់ស្តង់ដារអន្តរជាតិ។​
No endorsement or approval of any third parties or their advice, opinions, information, products or services is expressed or implied by any information on this Site or by any hyperlinks to or from any third party websites or pages. Your use of this website is subject to the terms and conditions governing it. Please read these terms and conditions before using the website.